ឌូតឺតេ ​ប្តូរ​ចិត្តថា ប​ន្តប្រឡូកនយោបាយ ទោះចប់អាណត្តិ​ប្រធានាធិបតីហ្វីលីពីន​

ប្រធានាធិបតី​ហ្វីលីពីន​ ​Rod​rig​o ​D​u​t​e​r​t​e​ ​កាលពី​ពេលថ្មីៗនេះ​ ​បាន​ដាក់ពាក្យ​សុំ​ឈរឈ្មោះជាបេក្ខជន​ ​សមាជិកព្រឹទ្ធសភា​ ​សំរាប់​ការបោះឆ្នោត​នៅ​ឆ្នាំក្រោយ​ ​ដោយ​បោះ​បង់គំនិត​ចូលនិវត្តន៍​ពី​នយោបាយ​នៅ​ពេល​ចប់​អាណត្តិ​។​

​មុខតំណែង​ជាង​ ​១​៨​០​០​០​ ​នឹង​ត្រូវ​ដាក់​សំរាប់​ការបោះឆ្នោត​ប្រកួតប្រជែង​យក​នៅ​ក្នុង​ការបោះឆ្នោត​ ​ថ្ងៃ​ទី​៩​ឧសភា​ ​ឆ្នាំ​២​០​២​២​ ​រួម​មាន​តំណែង​ប្រធានាធិបតី​ ​អនុ​ប្រធានាធិបតី​ ​សមាជិកព្រឹទ្ធសភា​ពាក់កណ្តាល​ ​ក្នុងចំណោម​សមាជិកព្រឹទ្ធសភា​២​៤​រូប​ ​សភា​ជាង​ ​៣​០​០​អាសនៈ​ព្រមទាំង​មុខតំណែង​ខេត្ត​ក្រុង​ ​និង​មូលដ្ឋាន​។​

​ពី​ដំបូង​ឡើយ​ ​លោក​​​មាន​ផែនការ​ចុះឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ ​តែ​ពួក​អ្នកជំនាញ​ការ​ច្បាប់​និយាយ​ថា​ ​វា​ខុស​នឹង​ច្បាប់​ដែល​កំហិត​ប្រធានាធិបតី​អោយ​កាន់​តំណែង​តែ​១​អាណត្តិ​៦​ឆ្នាំ​ ​ហើយ​អនុ​ប្រធានាធិបតី​អាច​ចូល​ជំនួស​ប្រធានាធិបតី​ក្នុង​ករណី​ប្រធានាធិបតី​ស្លាប់​ឬ​អសមត្ថភាព​ដោយហេតុ​ផល​ណាមួយ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner