សម្តេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជន (Video Inside)

សម្តេចតេជោហ៊ុនសែន បានថ្លែងចាត់ទុកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុប គឺជាយន្តការស្នូលដ៏សំខាន់ សម្រាប់តភ្ជាប់ប្រជាជននិងប្រជាជនរវាងទ្វីបទាំង២ និងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកកិច្ចសហប្រ តិបត្តិការដ៏រឹងមាំនៃភាពជាដៃគូអាស៊ីអឺរ៉ុប នឹងធ្វើឲ្យអាស៊ីនិងអឺរ៉ុបចាកចេញពីវិបត្តិសកលដែលពិភពលោកកំពុង ប្រឈម។

ប្រសាសន៍ថ្លែងនៃសុន្ទរកថាគន្លឹះរបស់សម្តេចតេជោហ៊ុនសែន បានធ្វើឡើងនៅថ្ងៃទី១៦វិច្ឆិកាដែល មានកិច្ចប្រជុំ ភាព ជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ផ្សាយចេញពីរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែនគឺជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនាសប្តាហ៍ ក្រោយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner