១៧ វិច្ឆិកា ២០២១
១. អត្រានៃភាពក្រីក្រនៅកម្ពុជាពីឆ្នាំ២០១៩-២០២០ មានកម្រិតប្រមាណ ១៧,៨% ដោយរាជធានីភ្នំពេញមានប្រមាណ ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមាន ១២,៦% និងជនបទ មានប្រមាណ ២២,៨% – រស្មីកម្ពុជា
២. សម្តេចក្រឡាហោម ស ខេង៖ ប្រតិបត្តិការចាប់ខ្លួនទណ្ឌិតដែលបានលួចរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង នៅពេលនេះ សម្រេចបានជោគជ័យ – Swift News
៣. លោក សៅ សុខា៖ បាល់ទាត់ខ្មែរនឹងដួល បើម្ចាស់ក្លិបបន្តចេញលុយហោប៉ៅខ្លួនឯងដោយគ្មានការទ្រទ្រង់បន្ថែម – ថ្មីៗ
៤. បន្ទាប់ពីបញ្ហាផ្ទៃក្នុង និងកូវីដ១៩បានធ្លាក់ចុះ មីយ៉ាន់ម៉ាគ្រោងបើកព្រំដែនគោក និងអន្តរជាតិរបស់ខ្លួនឡើងវិញ ដើម្បីបើកផ្លូវឱ្យមានការវិនិយោគបរទេសបន្ថែម និងការស្តារសេដ្ឋកិច្ចឡើងវិញ – The Straits Times
៥. ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការប៉ុនប៉ងណាមួយរបស់កោះតៃវ៉ាន់ ដើម្បីប្រកាសឯករាជ្យភាព តាមរយៈការធ្វើវិសោធនកម្មច្បាប់ ហើយសកម្មភាពក្នុងលក្ខណៈនេះ កំពុងស្ថិតក្រោមឃ្លាំមើលយ៉ាងដិតដល់ – Xinhua
