កិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ លើកទី ៣៣

(ភ្នំពេញ):ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងលោកស្រី Foroogh Foyouzat ប្រធានអង្គការ UNICEF និងជាសហប្រធាន សម្របសម្រួលដៃគូអភិវឌ្ឍន៍ ក្រុមការងារបច្ចេកទេសវិ-ស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ លើកទី៣៣ រៀបចំដោយលេខាធិការដ្ឋាន ក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះផងដែល មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ ឯកឧត្ដមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្ដមអគ្គនាយកបច្ចេកទេស ឯកឧត្ដ-
មអគ្គាធិការ នាយកដ្ឋានចំណុះឱ្យអគ្គនាយកដ្ឋានទាំងពីរ ព្រមទាំងតំណាងក្រសួងពាក់ព័ន្ធជាច្រើនទៀត តាមរយៈប្រព័ន្ធវីដេអូ Zoom ដោយប្រព្រឹត្តទៅលើរបៀបវារៈនៃកិច្ចប្រជុំរួមមានដូចខាងក្រោម :
១. បច្ចុប្បន្នភាព ស្ថានភាពកូវីដ-១៩ និងសកម្មភាពឆ្លើយតប របស់ក្រសួងអភិវឌ្ឍន៍ជនបទ
២. បទបង្ហាញបច្ចុប្បន្នភាព ការពិនិត្យឡើងវិញពាក់កណ្តាលអណត្តិ នៃការអនុវត្តផែនការសកម្មភាពជាតិ លើកទី
២ស្តីពីការផ្គត់ផ្គង់ទឹកសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣
៣. បទបង្ហាញស្តីពីបច្ចុប្បន្នភាព នៃការត្រៀមរៀបចំទិវាជាតិ លើកកម្ពស់អនាម័យជនបទ លើកទី១២ ឆ្នាំ២០២១
៤. បទបង្ហាញស្តីពី បច្ចុប្បន្នភាពនៃការអនុវត្ត NAP2 ២០១៩-២០២៣ ក្នុងលទ្ធផលទី៤ (អនាម័យខ្លួនប្រាណ) ដោយរួមបញ្ចូលទាំងការលាងសម្អាតដៃរ៕ ដោយ/ វ៉េង លឹមហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner