នគរបាលរាជធានីភ្នំពេញបង្រ្កាបជនសង្ស័យប្រើប្រាស់និងជួញដូរគ្រឿងញៀន០៨នាក់ក្នុងនោះមាន០២នាក់ទើបចេញពីពន្ធនាគារមានទាំងកាំបិតច្នៃបង្កអសន្តិសុខសង្គមនិងដកហូតវត្ថុតាងគ្រឿងញៀន០៨កញ្ចបតូចធំ

ភ្នំពេញ៖ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រី០៨នាក់ក្នុងនោះមាន០២នាក់ទើបចេញពីពន្ធនាគារដែលមានទាំងកាំបិទច្នៃជាប់ខ្លួនជាមុខសញ្ញាបង្កអសន្តិសុខសង្គម ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌប្ញស្សីកែវ បង្រ្កាបចាប់ខ្លួនជាមួយនឹងការដកហូតកាំបិទច្នៃ០១ដើមនិងគ្រឿងញៀន០៨កញ្ចប់តូចធំ។

ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំងនេះកម្លាំងនគរបាលធ្វើឡើងរយៈពេល០២ថ្ងៃគឺថ្ងៃទី១៥និងទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងភូមិសាស្រ្តសង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដឹកនាំកបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន។


លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងថា ក្នុងងចំណោមជនសង្ស័យគ្រឿងញៀនទាំង០៨នាក់មាន០៣នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនចំណែក០៥នាក់ទៀតប្រើប្រាស់គ្រឿងញៀន។
លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្រ្កាបជនដង្ស័យគ្រឿងញៀនទាំង០៨នាក់បានសម្រេចនៅពេលនេះ គឺមុនដំបូងផ្តើមឡើងកម្លាំងនគរបាលអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបចាប់ខ្លួនជនសង្ស័យគ្រឿងញៀន០១នាក់បង្កអុកឡុកប៉ះពាល់អសន្តិសុខក្នុងមូលដ្ឋានមានឈ្មោះ សុខ វង្សកុសល រួមទាំងវត្ថុតាង គ្រឿងចំនួន០២កញ្ចប់បញ្ជូនមកការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនដើម្បីយកមកអនុវត្តតាមនីតិវិធី។

បន្ទាប់ពីកម្លាំងជំនាញសាកសួរជនសង្ស័យនេះហើយក៏បានបន្តចុះធ្វើការឆែកឆេរបន្ទប់ជួលលេខ៨C ផ្លូវ៩០៧ ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ ឃាត់មុខសញ្ញាជួញដូរម្នាក់ឈ្មោះ យី ណារ៉េត ភេទប្រុស ជាមួយជនសង្ស័យ ចំនួន០៥នាក់ទៀតក្នុងនោះ ស្រី០២នាក់ និងបានចាប់យកវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួនៈ០៣កញ្ចប់, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួនៈ០១, កាំបិទច្នៃចំនួនៈ០១ដើមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។


លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថាបន្ទាប់ពីបង្រ្កាបចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនឈ្មោះ យី ណារ៉េត នេះហើយកម្លាំងសមត្ថកិច្ច បានបន្ដធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ហ៊ូ លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបពិតប្រាកដ នៅចំណុចម្តុំវត្តទួលសង្កែ ផ្លូវលេខ៩០៧ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងដកហូតវត្ថុតាងរួមមានៈម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០៣កញ្ចប់ធំ។ជនសង្ស័យគ្រឿងញៀនទាំង០៨នាក់នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានចាប់បញ្ជូនយកទៅចាត់ការតាមផ្លូវច្បាប់នោះហើយ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner