សម្តេចតេជោ ហ៊ុន សែន៖ នៅកម្ពុជាយើង តើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានបង្ហាញរូបថតចៅស្រីទី២១របស់សម្ដេច និងបានសរសេរថា មិនដឹងថាចៅស្រីទី២១ អន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។
ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ម្សិលមុិញត្រឡប់ពីធ្វើការមកដល់ផ្ទះ ឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថា អន់ចិត្តរឿងអី បានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះ សុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា នៅកម្ពុជាយើង តើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner