ឯកឧត្តម ខៀវ កាញរិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២

ឯកឧត្តម ខៀវ កាញរិទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានស្រុក កោះសូទិនអមដំណើរដោយឯកឧត្តម សុខ ប្រសិទ្ធិរដ្ឋលេខាធិការក្រសួងព័ត៌មានរួមនិងមន្រ្តីក្រុមការងាមួយចំនួនទៀតបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ឃុំ សង្កាត់អាណត្តិទី៥ឆ្នាំ ២០២២ នាព្រឹកថ្ង ទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

បន្ទាប់ពី តំណាង គណៈបក្សស្រុកឡើងអានរបាយការណ៏ស្ដីពីបច្ចុប្បន្នភាពរួចមកឯកឧត្តម ខៀវ កាញរិទ្ធមានប្រសាសន៏លើកឡើងពីនីតិវិធីការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ពិតជាមានសារៈសំខាន់សម្រាប់អាជ្ញាធរ ក្រុង/ស្រុក ឃុំ/សង្កាត់ ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីជំរុញឱ្យដំណើរការចុះឈ្មោះបោះឆ្នោត បានសមស្របទៅនឹងកាលបរិច្ឆេទដែលបានកំណត់ដោយច្បាប់ នឹងឈានទៅដល់ការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងមានតម្លាភាព យុត្តិធម៌នាពេលខាងមុខនេះ ។
ឯកឧត្តម ខៀវ កាញរិទ្ធបានបញ្ជាក់ថា តាមប្រតិទិនរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ មានរយៈពេល ៥០ថ្ងៃ ហើយរយះពេល១៥ថ្ងៃគឺត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតរយៈពេលមួយថ្ងៃដូច្នេះ៥០ថ្ងៃគឺសំរាក់ ៣ថ្ងៃ គឺថ្ងៃ ទី២៦ ខែតុលា ថ្ងៃទី១០ ខែវិច្ឆិកា និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។ឯកឧត្តម ប្រធានក្រុមការងារក្រើនរំលឹកដល់អាជ្ញាធរភូមិ-ឃុំនិងក្រុមការងារត្រូវយកចិត្តទុកដាក់ត្រួត ពិនិត្យមើលលទ្ធផលនិងវាយតម្លៃការងារការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនអោយកាន់តែល្អប្រសើ បន្ថែមទៀត។
ឯកឧត្តម ប្រធានក្រុមការងារបានបន្ថែមទៀតថា អាជ្ញាធ ស្រុក ឃុំ ត្រូវខិតខំធ្វើយ៉ាងណាដើម្បីទាញបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ លុះត្រាតែអាជ្ញាធរ ជួយសម្របសម្រួល ដោះស្រាយបញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធ ស្រុក ឃុំថ្នាក់មូលដ្ឋានជាសេនាធិការអោយរដ្ឋបាលខេត្តនិងត្រូវ បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ ។ បន្ថែមពីនេះឯកឧត្តម ក៏បានជំរុញឱ្យអាជ្ញាធរស្រុកកោះ សុទិនបន្តការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងត្រូវបន្តចុះជួយមូលដ្ឋានឱ្យបានសកម្ម បន្ថែមទៀត ក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ «៣-ការពារ ៣-កុំ» ឱ្យខាងតែបាន និងជំរុញឱ្យប្រជាពលរដ្ឋត្រូវ ពាក់ម៉ាស់ ឱ្យបានជាប្រចាំ។

ឯកឧត្តម ខៀវ កាញរិទ្ធក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ ស្រុក ឃុំ ភូមិនិងដែលបាន ចូលរួមជាមួយថ្នាក់ជាតិក្នុងការកសាងសមទ្ធិផលនានា ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ និងជំរុញឱ្យបន្តការខិតខំបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខតាមឆន្ទៈ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀតនិងខិតខំធ្វើការត្រួតពិនិត្យមើលការងារ ចុះឈ្មោះ បោះឆ្នោតឱ្យបានគ្រប់សម្រាប់ប្រជាពលរដ្ឋ គ្រប់រូប។ឯកឧត្តម ក៏បានសំណូមពរដល់ អាជ្ញាធរភូមិ-ឃុំ នៅតាមមូលដ្ឋាន និងក្រុមការងារទាំងអស់ ត្រូវបង្កើនសកម្មភាពការងារកាន់តែខ្លាំងឡើង សម្រាប់ការចុះទៅជួយប្រជាពលរដ្ឋ និងជួយដោះស្រាយបញ្ហាដែលកើតមានឡើងតាមមូលដ្ឋានផ្ទាល់ កាន់តែមានប្រសិទ្ធភាព។
នៅក្នុងឳកាសនោះក៍បានប្រកាសសេចក្តីសម្រេចផ្តល់ភារកិច្ចជូនឯកឧត្តម សុខ ប្រសិទ្ធិ ជាប្រធាន កិត្តិយសនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំ ពាម ប្រធ្នោះស្រុក កោះសូទិន ខេត្តកំពង់ចាម
ជាមួយគ្នានេះឯកឧត្តម ខៀវ កាញ រិទ្ធបានឧត្ថម្ភដល់គណៈបក្សស្រុក គណៈបក្ស ឃុំ និង
សមាជិកសមាជិកាដែលបានចូលរួមចែកនូវថវិកាមួយចំនួនផងដែរ ។ដោយ-រ៉ាវុធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner