ហោរាសាស្រ្តអាជីពប្រចាំថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អប្រសើរ។ លោកអ្នកទំនងជាទទួលបានការងារបន្ថែម ទោះបីជាមាននឿយហត់បន្តិចក្តី ផលល្អនឹងនាំមកឲ្យដោយការងារទាំងនោះ។ ផ្ទុយទៅវិញ អ្នកអាចមានការភ័ន្តច្រលំពីមិត្តរួមការងារ និងអ្នកគ្រប់គ្រង។ ចំពោះការងារសំខាន់ៗ និងការចុះហត្ថលេខាគួរតែទុករងចាំដល់ថ្ងៃក្រោយ។ ក្រៅពីនេះ ចូរផ្តោតលើគំនិតច្នៃប្រឌិត។ បញ្ហាតិចតួចមួយចំនួនមិនអាចបញ្ចៀសបាន ប៉ុន្តែលោកអ្នកមានលទ្ធភាពដោះស្រាយដោយសន្តិវិធី និងជោគជ័យ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកល្អជាមធ្យម។ វេលាថ្ងៃនេះសន្យាផ្តល់ជូនលោកអ្នកនៅផ្លូវរំដោះខ្លួនចេញពីបញ្ហានានា ដូច្នេះគ្មានអ្វីនឹងអាចបង្អាក់ដំណើរជោគជ័យរបស់អ្នកនោះទេ។ ប្រសិនបើអ្នកត្រូវការបង្កើតអាជីព ធ្វើទំនាក់ទំនងការងារធំតូច ពិសេសការចរចាទាំងឡាយគឺអាចធ្វើទៅបាន។ អ្វីដែលចាំបាច់ សូមលោកអ្នកព្យាយាមបញ្ចប់ការងារដែលនៅសេសសល់ មានទំនួលខុសត្រូវចំពោះការងារបច្ចុប្បន្ន។ ក្នុងនោះដែរ សូមមានចិត្តហ្នឹងហ្ន៎ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានភាពប្រែប្រួល ដូច្នេះវាទំនងជាអាចមានឥទ្ធិពលលើអារម្មណ៍របស់អ្នក ដូច្នេះសូមគ្រងគ្រងចិត្តឲ្យបានល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដ៏ល្អបំផុតសម្រាប់ការអនុវត្តផែនការប្រកបដោយមហិច្ចតានោះទេ។ ភាពខ្នះខ្នែងរបស់អ្នកពិបាកទទួលបានការកោតសរសើរ និងគាំទ្រពីមនុស្សនៅជុំវិញខ្លួនយ៉ាងខ្លាំង។ លើសពីនេះសម្ពាធដ៏ខ្លាំងក្លាអាចកើតឡើងពីដៃគូពាណិជ្ជកម្ម និងមិត្តរួមការងារផងដែរ។ បើទោះបីជាយ៉ាងនេះក្តី សូមមានចិត្តអត់ធ្មត់ចំពោះហេតុការណ៍នានា ហើយធ្វើយ៉ាងណាព្យាយាមកែប្រែភាពអសកម្មទាំងនោះ ដោយគំនិតវិជ្ជមាន និងមានទំនុកចិត្ត។ បន្ថែមជាងនេះទៅទៀត សូមគិតគូរពីសុខុមាលភាពរបស់ខ្លួន។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃល្អជាមធ្យម។ កិច្ចការងាររបស់អ្នកមានលំនឹងល្អប្រសើរ។ លោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងលទ្ធភាពធ្វើឲ្យការងារសម្រេចទៅបាន។ ផ្ទុយទៅវិញ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ពិភាក្សា និងរៀបចំគម្រោងការងារទៅអនាគតនោះទេ។ រក្សាអ្វីៗឲ្យនៅដដែលសិន ការផ្លាស់ប្តូរអាចធ្វើឲ្យអ្នកបាត់លំនឹង ហើយក៏ពិបាកនឹងធ្វើឲ្យការងារទាំងនោះទទួលបានការគាំទ្រនោះដែរ។ លោកអ្នកអាចនឹងត្រូវប្រឈមការសម្រេចចិត្តជាបន្ទាន់ ដូច្នេះសូមព្យាយាមយល់ដឹងពីការងាររបស់ឲ្យបានគ្រប់ជ្រុងជ្រោយ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងដំណើរការជាប្រក្រតី ក្នុងនោះភាពចម្រើនលូតលាស់អាចទទួលបានយ៉ាងប្រាកដណាស់។ ប៉ុន្តែក្នុងពេលដំណាលគ្នា អ្នកមិនអាចធ្វើការដោយគ្មានគម្រោង ឬគ្មានពត៌មានលំអិតបាននោះទេ។ ភាពប្រថុយប្រថានអាចចំណុចបរាជ័យដ៏ធំ។ ក្នុងពេលនេះ អ្នកស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលអាចជួយទំនុកបម្រុង និងយកអាសារ ដូច្នេះសូមកុំបោះបង់ចោកឳកាស គួរស្នើសុំជំនួយប្រសិនជាអ្នកជួបបញ្ហា ឬមិនអាចធ្វើការសម្រេចចិត្តបាន។​

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអាជីពរបស់អ្នកកំពុងប្រែប្រួលទៅរកភាពចម្រើនលូតលាស់គួរឲ្យមានមោទនភាព។ លោកអ្នកមានឥទ្ធិពលលើផ្នែកគ្រប់គ្រង ដូច្នេះរាល់កិច្ចការងារជាមួយមនុស្សថ្នាក់លើ និងថ្នាក់ក្រោមទាំងឡាយមានភាពរលូន។ ក្នុងថ្ងៃនេះអ្នកអាចរំពឹងថានឹងចាកចេញក្នុងដំណើរបេសកកម្ម ទទួលភារកិច្ចការងារសំខាន់ ដូច្នេះសូមត្រៀមខ្លួនជាស្រេច។ ដោយឡែក ចំពោះការងារទាំងឡាយណាដែលមិនមានភាពច្បាស់លាស់ សូមកុំពាក់ព័ទ្ធ បើទោះបីជាអ្នកទទួលបានការផ្តល់ជូនដ៏ប្រសើរយ៉ាងណាក៏ដោយ។ ក្នុងនោះដែរ លោកអ្នកមិនគួរចំណាយពេលគិតច្រើនោះទេ ចូរចាប់ផ្តើមអនុវត្ត។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកគួរចំណាយពេលវេលាច្រើន ដើម្បីគិតពិចារណា និងរៀបចំគម្រោងផែនការ។  រាល់កិច្ចការសំខាន់ ក៏ដូចជាការចុះកិច្ចព្រមព្រៀងមិនអាចធ្វើបានក្នុងពេលនេះទេ ពីព្រោះសញ្ញាណនៃកំហុសអាចនឹងកើតឡើងទាក់ទងជាមួយផ្នែកឯកសារ។ ក្នុងរវាងពេលព្រឹក អ្នកប្រហែលជានឹងត្រូវជួបជាមួយការជជែក វែកញែក ដូច្នេះសូមធ្វើយ៉ាងណាជំរះនូវមន្ទិល និងការយល់ច្រលំឲ្យអស់នៅពេលនេះ។ ចំណែកការផ្គាប់ចិត្តអ្នកដទៃ មិនមានប្រយោជន៍នោះទេ។ ចូរធ្វើអ្វីដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួនឯង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលានេះផ្តល់ជូននូវលទ្ធភាពដើម្បីចាប់ផ្តើមធ្វើឲ្យរីកចម្រើនលើជំនាញ និងសមត្ថភាពការងារ។ នៅក្នុងអនាគតដ៏ខ្លីខាងមុខនេះអ្នកនឹងទទួលបានការងារទ្រង់ទ្រាយធំ ហើយក៏ជាការងារដែលផ្តល់ភាពលូតលាស់ដ៏ខ្លាំងក្លាផងដែរ។ ផ្ទុយទៅវិញ លោកអ្នកត្រូវខិតខំគ្រប់គ្រងទឹកចិត្ត និងការគិតរបស់ខ្លួនឲ្យបាន។ កុំមានការសង្ស័យច្រើន លោកអ្នកមិនអាចបោះបង់ការងារ ព្រោះតែការសង្ស័យ និងភ័យខ្លាចដោយគ្មានមូលដ្ឋានបានទេ។  

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់អាជីពរបស់អ្នកនឹងមានលទ្ធភាពពេញលេញទទួលបានភាពចម្រើនលូតលាស់ទៅតាមបំណងប្រាថា្ន។ ប៉ុន្តែលោកអ្នកគួរតែយកចិត្តទុកដាក់លើពេលវេលាអនុវត្តកាតព្វកិច្ច។ ប្រហែលជាអ្នកមិនមានពេលវេលាអនុវត្តកាតព្វកិច្ចគ្រប់គ្រាន់នោះឡើយ។ ព្យាយាមជ្រើសរើសការងារអាទិភាព ដើម្បីបំពេញឲ្យបានទាន់ពេលវេលា។ ដោយឡែក​ ចំពោះបញ្ហាហិរញ្ញវត្ថុ តម្រូវឲ្យលោកអ្នកចាយវាយដោយសន្សំសំចៃ ដោយសារហរិញ្ញវត្ថុដែលមានកំរិតទាបអាចបង្ករភាពខ្វះខាតក្នុងការប្រើប្រាស់។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះជាពេលអំណោយផលបំផុតសម្រាប់ការចាកចេញពីស្ថានភាពចាស់ កន្លែងការងារដែលមិនមានភាពចម្រើនលូតលាស់ និងក្តីរីករាយ។ លោកអ្នកអាចចាប់យកឳកាសល្អៗជាច្រើននៅខាងក្រៅ ដូច្នេះការផ្លាស់ប្តូរនេះនឹងធ្វើឲ្យអ្នកពេញចិត្តបំផុត។ កុំខ្លាចក្នុងការទទួលខុសត្រូវលើការងាររួម លើខ្លួនឯង ពីព្រោះជ័យជំនះប្រាកដណាស់ថាកើតឡើងចំពោះអ្នក។ អ្វីដែលអ្នកត្រូវប្រយ័ត្នគឺក្នុងរវាងពេលរសៀលសញ្ញាណនៃភាពមិនច្បាស់លាស់ និងការសង្ស័យកើនឡើង ដូច្នេះសូមគិតឲ្យបានច្រើនមុនសម្រេចចិត្ត។  

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវភាពវិជ្ជមានគ្រប់ស្ថានភាពទាំងឡាយ។ ហោរាសាស្ត្រអាជីពណែនាំឲ្យអ្នកឈប់រងចាំវេលាត្រឹមត្រូវបន្តទៅទៀត ពីព្រោះតែអ្នកអាចកែប្រែជោគវាសនារបស់អ្នកបាន ប្រសិនបើអ្នកមានឆន្ទៈក្នុងការខិតខំប្រឹងប្រែង។ វាជាការពិតហើយ ដែលអ្នកក៏មិនអាចចាកចេញដោយមិនបានគិតពិចារណាឲ្យបានហ្មត់ចត់នោះដែរ។ ក្នុងនោះសូមកំណត់ដែនការងារ មិនបាច់ធ្វើការងារដែលខ្លួនមិនមានជំនាញនោះទេ ចូរស្តាប់គំនិតរបស់ខ្លួនឯងឲ្យច្រើន។ ចំពោះវេលាមង្គលរបស់អ្នកគឺពេលព្រឹក។​

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងពេលនេះអ្នកទទួលបានអំណោយផលលើគំនិតច្នៃប្រឌីត ភាពរហស័រហួន វាងវៃបំផុត។ អ្នកអាចធ្វើឲ្យមនុស្សនៅក្បែរខ្លួនស្រលាញ់រាបអាន និងជួយទំនុកបម្រុងដោយភាពស្មោះត្រង់។ ក្នុងថ្ងៃនេះអ្នកក៏អាចដោះស្រាយបញ្ហាប្រទាក់ក្រឡាពីអតីតកាលបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ផ្ទុយទៅវិញ ទំនាក់ទំនងជាមួយមនុស្សក្នុងរង្វង់ការងារ ក៏ដូចជាថ្នាក់លើហាក់ប្រទះភាពរកាំរកូសបន្តិច ដូច្នេះគួរធ្វើយ៉ាងណាកែប្រែស្ថានភាពឲ្យបានលឿន។ ពាក្យសំដី អាកប្បកិរិយា និងមតិយោបល់ទាំងឡាយមិនគួរសំដែងចេញក្នុងពេលនេះទេ។  

ចំណាំៈ

ឆ្នាំទាំង៤ ម្សាញ់ មមែ ចរ កុរ រាសីឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកនឹងទទួលបានផលសម្រេច។ ជោគជ័យ និងក្តីរីករាយក៏នឹងកើតឡើងស្របពេលជាមួយគ្នា។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner