កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ចំរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ (AEEBF1)

(ភ្នំពេញ):ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សភាពាណិជ្ជកម្មកម្ពុជា (CCC) មូលនិធិអាស៊ី-អឺរ៉ុប (ASEF), ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូមួយចំនួនទៀត នឹងរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១(AEEBF1) ដែលជាព្រឹត្តិការណ៍អមនៃ ASEM 13 ក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្ម ខ្សែច្រវ៉ាក់តម្លៃសក-
ល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” តាមប្រព័ន្ធវីដេអូ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិនិយោគគិន ធុរជន បញ្ញវន្ត និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេស នៅអាស៊ី និងអឺរ៉ុប ចំនួនជិត១០០០នាក់ ដើម្បីជជែកពិភាក្សាគ្នា លើប្រធានបទមួយចំនួនរួមមាន៖ពហុភាគីនិយម, ខ្សែច្រវ៉ាក់តម្លៃសកល, បដិវត្ត
ឧស្សាហកម្ម ៤.០ និងការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិនៃការរីករាលដាលនៃជម្ងឺ កូវីដ-១៩ រួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាបន្ន សម្រាប់ប្រជាជាតិយើងមូល៕ ដោយ/ វ៉េង លឹមហួត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner