រយៈពេលពីរថ្ងៃអ្នកទេសចរជាតិនិងអន្ដរជាតិទៅកំសាន្ដនៅខេត្ដសៀមរាប ប្រមាណជាង៦ម៉ឺននាក់

សៀមរាប ៖ អ្នកទេសចរជាតិនិងអន្ដរជាតិទៅទស្សនានៅតាមរណីយដ្ឋាននានាក្នុងខេត្ដសៀមរាប នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ក្នុងរយៈពេល ២ថ្ងៃ មានចំនួនប្រមាណជាង ៦ម៉ឺនាក់ ដែលក្នុងនោះអ្នកទេសចរអន្ដរជាតិជិត ១ម៉ឺនាក់ ។ ការធ្វើទេសចរណ៍នៅក្នុងតំបន់អង្គរនេះ ក្រោយពេលរាជរដ្ឋាភិបាលបានបើកដំណើរទេសចរណ៍ឡើងវិញ នៅទូទាំងប្រទេស សម្រាប់អ្នកទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាកសាំងបង្ការជំងឺកូវីដ១៩បានពេញលេញ ចូលក្នុងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២១កន្លងមក ។ ការបើកទេសចរណ៍ពេញលេញនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ក៍ដូចជាមគ្គុទេសក៍ទេសចរណ៍ បានសម្ដែងការសប្បាយចិត្ដ និងសំដែងក្ដីរំភើប ដោយពួកគាត់លើកឡើងថា ការបើកទេសចរនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានជីវិតរស់ឡើង ក្រោយពេលមានផលវិបាកជិត ២ឆ្នាំកន្លងមក ដោយសារជំងឺកូវីដ១៩។ ប្រជាពលរដ្ឋ និងមគ្គុទេសទេសចរណ៍បានលើកឡើងថា ពួកគាត់បានត្រៀមខ្លួនជាស្រេចដើម្បីទទួលទេសចរមកកាន់ខេត្ដសៀមរាប។ ពួកគាត់ក៍បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានយកចិត្ដទុក្ខលើបើកទូលាយឱ្យទេសចរអន្ដរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ពេញលេញចូលក្នុងប្រទេសកម្ពុជា ហើយមានក្ដីរំពឹងថា វិស័យសសេដ្ឋកិច្ចផ្នែកទេសចរណ៍ នឹងមានជីវិតរស់ឡើងវិញនាពេលដ៍ខ្លីខាងមុខនេះ។
បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំនេះ មានអ្នកទេសចរជាតិចំនួនប្រមាណ ៦២,០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០ទៅ៨០% ហើយប្រមាណជា ៤៣.០០០ទៅ៥០.០០០នាក់ បានធ្វើទេសចរណ៍ជាលក្ខណៈគ្រួសារ ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងខេត្ដសៀមរាប រមណីយដ្ឋាននោះ រួមមានប្រាសាទអង្គរវត្ដ មានចំនួនប្រមាណ ៤០,០០០នាក់ ។ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៧,៧០០នាក់។ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ១៤,៣០០នាក់ និងនៅតាមរមណីយដ្ឋានជាច្រើនទៀតផងដែរ។របាយការណ៍ដដែល បានបញ្ជាក់ថា សម្រាប់ភ្ញៀវទេសចរបរទេស ដែលស្នាក់នៅក្នុងស្រុកខ្មែរមានចំនួន ៩៦២នាក់ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner