រយៈពេល ០៣ថ្ងៃ មានភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណជាង ១១៨.១៤៦នាក់

សៀមរាប ៖ ចំនួនភ្ញៀវទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប មានចំនួនសរុបសម្រាប់រយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប មានចំនួនប្រមាណជាង ១១៨.១៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១១៧.០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ ៧០-៨០% ប្រមាណ ៨០.០០០-៩០.០០០ នាក់) ។

អ្នកធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៧៩.០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១២.៧០០ នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ២៥.៣០០ នាក់ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១.១៤៦ នាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner