អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារ តាមបណ្តោយមាត់ទន្លេ និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈ

កំពង់ចាម ៖ នៅព្រឹកថ្ងៃអាទិត្យទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្ត និងសហការី អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលកែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ និងពិនិត្យមើលទីតាំងសម្រាប់រៀបចំធ្វើបន្ទប់ទឹកសាធារណៈ នៅតាមទីសាធារណៈនានា ក្នុងក្រុងកំពង់ចាម ដើម្បីឱ្យមានភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្ត បានទទួលសេវាប្រកបដោយផាសុកភាព និងដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner