ជួបជុំផឹកសុី ឈានដល់ការឈ្លោះប្រកែកគ្នា និងដុតផ្ទះចោល រាលដាលដល់ផ្ទះអ្នកជិតខាងឆាបឆេះអស់ជាច្រើនខ្នង

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋធ្វើអំពីឈើប្រក់សង្ក័សីជាច្រើនខ្នងស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ត្រង់ចំណុចជិតវត្តនាគវន្ត័ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅ កាលវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃអាទិត្យ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។

យោងតាមសម្ដីលោកយាយម្នាក់ដែលផ្ទះគាត់នៅជាប់ផ្ទះកើតហេតុខាងលើបានឲ្យដឹងថា មុនពេលកើតហេតុផ្ទះបន្ទប់ជួលដែលនៅជាប់ផ្ទះរបស់គាត់តែងតែផឹកស៊ីរាល់ថ្ងៃហើយឈ្លោះគ្នាបំរុងដុតជាច្រើនលើកមកហើយទើបតែយប់កើតហេតុនេះដុតមែន មួយសន្ទុះស្រាប់តែឆាបឆេះយ៉ាងសន្ធោសន្ធៅហើយរាលដាលដល់ផ្ទះរបស់គាត់ដែលជាប់គ្នាផងដែរ ។

លោកយាយបានបន្តទៀតថា ផ្ទះរបស់គាត់ទ្រព្យនៅក្នុងផ្ទះដែលខំរកស៊ីពីមុនមកត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងគ្មានយកបានអ្វីទាំងអស់ សំណាងដែរគាត់បាននាំចៅប្រុសស្រីប្រាំនាក់ដែលកំព្រាគ្មានឪពុកម្ដាយដឹកដៃរត់ចេញទាន់ពីការឆាបឆេះនេះ។

គ្រោះអគ្គីភ័យនេះបានរលត់ទៅវិញនៅម៉ោង១១និង១០នាទីយប់ថ្ងៃដដែល ដោយសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ជាច្រើនគ្រឿង ។ ចំពោះមូលហេតុ សមត្ថកិច្ចបានបញ្ចាក់ថា គឺផ្ដើមពីផ្ទះជួលក្បែរនាំគ្នាផឹកស៊ីហេីយឈ្លោះគ្នាឈានទៅដល់ការដុតផ្ទះ ខណៈពួកគេបានរត់គេចខ្លួនបាត់អស់ ។ ជាមួយគ្នានោះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីតាមចាប់ម្ចាស់ផ្ទះជួលមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner