រថយន្តធុនធំគៀរថយន្តLEXUS LX470នៅផ្លូវហាន់ណូយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ រថយន្តដឹកអីវ៉ាន់ធុនធំមួយគ្រឿងដែលបេីកបរដោយបុរសម្នាក់ធ្វេីដំណេីរខ្វះការប្រុងប្រយ័ត្នជ្រុលទៅគៀររថយន្ត LEXUS LX470 កំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៨ នឹង៥០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាន់ណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបាត់ឃើញរថយន្តមួយគ្រឿងម៉ាក LEXUS LX470 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ 7666បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រួចបើកឆ្លងផ្លូវទៅឆ្វេងដៃ ស្រាប់តែមានរថយន្តដឹកអីវ៉ាន់ធន់ធំមួយគ្រឿងម៉ាកហ៊ីយ៉ាន់ក្បាលពណ៍សពាក់ស្លាកលេខភ្នពេញ 3D 8295បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែជ្រុលទៅកៀរចំក្បាលរថយន្តLEXUS LX470ផ្នែកខាងស្តាំ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តLEXUS LX470 មិនបានទៀមទាសំណងអ្វីនោះទេ ដោយគ្រាន់តែប្រាប់ទៅតៃកុងរថយន្តធន់ធំឲ្យបើកបរត្រូវតែមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ រួចក៏បើករថយន្តចេញពីកន្លែងកើតហេតុដើម្បីយករថយន្តទៅជួសជុលដោយខ្លួនឯង ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner