សាមគ្គីជាកម្លាំងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន

«តំណាងប្រជាជននឹងកើតចេញពីការគាំទ្ររបស់ប្រជាជន ហើយត្រូវបំពេញការងារចេញពីបេះដូង ក្នុងស្មារតីស្នហាជាតិ ប្រជាជន មាតុភូមិ និងការងារអភិវឌ្ឍន៍មូលដ្ឋាន» នេះជាការលើកឡើង របស់ ឯកឧត្តម អ៊ាង សុផល្លែត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញចូលរួមពិនិត្យមើលការរៀបចំការបោះឆ្នោតស្ទាបស្ទង់ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ទី២១ ខែ វិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម បានបញ្ជាក់ថា ការបោះឆ្នោតបង្ហាញពីការសំដែងមតិតាមបែបប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ ដែលឈរឈ្មោះតំណាងឱ្យប្រជាជននៅតាមមូលដ្ឋាន បន្តពង្រឹងសាមគ្គីភាព ដែលជាកម្លាំងរួមគ្នាអភិវឌ្ឍន៍មូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា ជាមួយនឹងការចុះពិនិត្យ និងសំណេះសំណាលជាមួយអង្គបោះឆ្នោត និងបេក្ខជនឈរឈ្មោះបោះឆ្នោតស្ទាបស្ទង់ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងឃុំព្រះធាតុ ឯកឧត្តម អ៊ាងសុផល្លែត ក៏អញ្ជើញចូលរួមជួបសំណេះសំណាលនិងពិនិត្យការងារបោះឆ្នោតស្ទាបស្ទង់ ដើម្បីជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២នៅតាមឃុំផ្សេងទៀត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងថ្ងៃដដែលនេះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner