ឯកឧត្តម វង សូត ៖ មន្ត្រីគណបក្សប្រជាជនគឺត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍និងប្រជាប្រិយភាពនៅតាមមូលដ្ឋាននីមួយៗដើម្បីឈរឈ្មោះក្នុងការជ្រើសរើសជាក្រុមប្រឹក្សាឃុំ-សង្កាត់សម្រាប់អណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងខាងមុខនេះ

ត្បូងឃ្មុំ ៖ ឯកឧត្តម វង សូត បានថ្លែងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺត្រូវមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយ ភាព នៅតាមមូលដ្ឋាននីមួយៗ ដេីម្បីឈរឈ្មោះក្នុងការជ្រេីសរេីសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។

ការថ្លែងបែបនេះ របស់ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលប្រារព្ធឡេីងនៅ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅស្នាក់ការគណ បក្ស ឃុំត្រពាំងថ្លុង ក្នុងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ ។

ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ សម្រាប់ ឃុំក្រែក ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងថា គ្រប់អង្គបោះឆ្នោត ទាំងអស់ត្រូវយកចិត្តសំឡឹងមេីលបេក្ខជន ដែលជា សមាជិកភូមិឃុំ ពោលគឺផ្អែកទៅលេីសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងប្រជាប្រិយ ភាព នៅតាមមូលដ្ឋាននីមួយៗ ដេីម្បីឈរឈ្មោះក្នុងការជ្រេីសរេីសជាក្រុមប្រឹក្សា ឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ដែលត្រូវប្រកួតប្រជែងនៅថ្ងៃខាងមុខនេះ។

បន្ថែមលេីនេះទៀត ការបោះឆ្នោតស្ទាបស្ទង់មតិអង្គបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅពេលនេះ ឯកឧត្ដម វង សូត បានផ្តោតសំខាន់ឲ្យប្រធានគណបក្សប្រជាជនកម្ពុជា តាមឃុំសង្កាត់នីមួយៗ ពិនិត្យ មេីលបេក្ខជនរបស់ខ្លួន ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហេីយប្រសិនបេីករណីពួកគាត់ពុំមានឯកសារគ្រប់គ្រាន់ត្រូវជួយផ្សព្វផ្សាយណែនាំសហការជាមួយអាជ្ញាធរមូលដ្ឋាន និងជាពិសេសនោះពិនិត្យមេីលយុវជនជាអ្នកបន្តវេននៅតាមមូលដ្ឋានឲ្យបំរេីសេវាសាធារណៈកាន់តែល្អប្រសេីរឡេីង។

ជាចុងក្រោយ ឯកឧត្តម វង សូត បានជម្រុញដល់អាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់ការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលជម្ងឺកូវីដ -១៩ ព្រោះថាកូវីដមិនភ្លេចយេីងទេ ដោយត្រូវបន្តអនុវត្តន៍បីកុំ និងបីការពារ និងត្រូវរៀនរស់តាមគន្លងថ្មី៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner