សហរដ្ឋអាមេរិកជំរុញអោយរុស្ស៊ីកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន ក្រោយមានសេចក្តីរាយការណ៍ពីការប្រមូលផ្តុំកងកម្លាំងនៅតាមព្រំដែន

វ៉ាស៊ីនតោន៖ ថ្មីៗនេះ សេតវិមានបានធ្វើការអំពាវនាវអោយរុស្ស៊ីកាត់បន្ថយភាពតានតឹងជាមួយអ៊ុយក្រែន ដោយនិយាយថា វាបានបង្កអោយមានការព្រួយបារម្ភ កើនឡើង ជុំវិញការប្រមូលផ្តុំកងកម្លាំងយោធារបស់ទីក្រុងម៉ូស្គូ នៅតាមព្រំដែនរបស់ទីក្រុងគៀវ។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បាននិយាយប្រាប់អ្នកសារព័ត៌មានថា យើងក៏បន្តមានការព្រួយបារម្ភជាខ្លាំង ស្តីពីសកម្មភាពយោធា និងវោហារសាស្ត្រគ្រោតគ្រាតរបស់រុស្ស៊ី ចំពោះអ៊ុយក្រែន និងជំរុញអោយទីក្រុងម៉ូស្គូ កាត់បន្ថយភាពតានតឹង។ បើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានចេញសេចក្តីព្រមានដោយខ្លួនលោកផ្ទាល់ ហើយថ្មីៗនេះថែមទាំងបាននិយាយថា ប្រទេសលោកខាងលិចកំពុងតែមើលស្រាលជ្រុលហួស ចំពោះសេចក្តីណែនាំរបស់រុស្ស៊ីមិនឆ្លងបន្ទាត់ក្រហម។

យ៉ាងណាមិញ វិមានក្រឹមឡាំងបាននិយាយថា ការថ្លែងទាំងនោះ គឺជាការឆ្លើយតបមួយចំពោះទង្វើបង្កហេតុធ្វើឡើងដោយអង្គការណាតូ រួមទាំងការផ្តល់អាវុធឲ្យអ៊ុយក្រែន។ រីឯប្រទេសអ៊ុយក្រែនវិញ បានសម្តែងការប្រឆាំងនឹងការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីនៅជិតព្រំដែនប្រវែង១.៩៤៤គីឡូម៉ែត្រជាប់ជាមួយប្រទេសរុស្ស៊ី៕ ប្រភព៖ Retuers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner