របាយការណ៍៖ លោក វ៉្លាឌីមៀ ពូទីន បានចាក់វ៉ាក់សាំងឡើងវិញ ដើម្បីការពារ Covid-19

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានទទួលការចាក់វ៉ាក់សាំងឡើងវិញ ដើម្បីប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។

លោក ពូទីន បាននិយាយក្នុងអំឡុងកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យម្សិលមិញជាមួយនាយករងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya សម្រាប់ជំងឺរាតត្បាត និងមីក្រូជីវសាស្ត្រថា ថ្ងៃនេះ តាមការណែនាំរបស់អ្នក និងពីសហការីរបស់អ្នក ខ្ញុំបានទទួលវ៉ាក់សាំងមួយទៀតគឺ Sputnik Light… នេះត្រូវបានគេហៅថា revaccination ឬចាក់វ៉ាក់សាំងសារជាថ្មី។

កាលពីខែមិថុនាកន្លងទៅ លោក ពូទីន បាននិយាយថា លោកបានទទួលការចាក់ថ្នាំវ៉ាក់សាំង Sputnik V បន្ទាប់ពីលោកធ្លាប់បានបដិសេធនិយាយប្រាប់ពីប្រភេទវ៉ាក់សាំងដែលលោកត្រូវបានចាក់កាលពីខែមីនា។ ស្របពេលជាមួយគ្នានោះដែរ វិមានក្រឹមឡាំងបាននិងកំពុងតស៊ូដើម្បីបញ្ចុះបញ្ចូលសាធារណជន ដែលមានមន្ទិលសង្ស័យអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner