សហព័ន្ធកីឡាបាល់ទះកម្ពុជា បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (ខ ឬ B នៅពហុកីឡដ្ឋានព្រីនស៍ ។


វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន ( ខ ឬ B នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមសិក្សា ចំនួន ២៨រូប ។ ដោយឡែកសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រងកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) ជំនាន់ទី១ និងជំនាន់ទី២ កន្លងទៅ មានសិក្ខាកាម ចូលរួមសិក្សា ចំនួន ១៩១រូប មកពីបណ្តារាជធានី ខេត្ត និងអង្គភាពកីឡានានា៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner