អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីប្រគល់ថេបផ្លេត (Teblets) ជូនអភិបាលក្រុងស្រុកទាំង១០

តាកែវ៖ នាព្រឹកថ្ងៃចន្ទទី២២ ខែវិច្ចិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាកែវបានរៀបចំពិធីប្រគល់ថេបផ្លេត (Teblets) ជូនអភិបាល ក្រុងស្រុកទាំង១០ ក្រោមអធិបតីភាព ឯកឧត្ដម ឣ៊ូច ភា ឣភិបាល នៃគណ:ឣភិបាលខេត្តតាកែវ រួមទាំងលោក លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ច ខេត្តតាកែវ លោក លោក ស្រីអនុប្រធានមន្ទីរ លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ១០ ព្រមទាំងមន្ត្រីរាជការជំនាញពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឣ៊ូច ភា ឣភិបាលខេត្តតាកែវបាន មានប្រសាសន៍ថា៖ គោលបំណង នៃ ការចែក ថេបផ្លេ ត (Teblets) នេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រងទិន្នន័យ សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ របស់ កុមារក្នុងគ្រួសារក្រីក្រ ចាប់ពីកូន ក្នុងផ្ទៃ រហូតដល់អាយុក្រោម ២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា និងបញ្ញាស្មារតី និង ស្របទៅតាម គោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា និងជាយុទ្ធសាស្ត្រ ៥ឆ្នាំ របស់ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner