ជ័យជំនះកាលពីយប់មិញជួយ Inter Milan គម្លាតពីក្រុមកំពូលតារាង Serie A តែ៤ពិន្ទុបណ្ណោះ

ក្រុមការពារតំណែងជើងឯក Inter Milan បានយកឈ្នះ ក្រុមកំពូលតារាង Napoli ក្នុងលទ្ធផល ៣ទល់នឹង២ ចំណែកក្រុម Roma បានយកឈ្នះ Genoa ក្នុងលទ្ធផល ២ទល់នឹង០ កាលពីយប់មិញ នៅ Serie A ដូចគ្នា ។

ចាប់ផ្តើមការប្រកួត កីឡាករ Piotr Zielinski បានបើកការនាំមុខអោយ Napoli ១គ្រាប់មុននៅនាទី១៧ មុនពេល Inter Milan រកគ្រាប់បាល់តាមស្មើវិញដោយបាល់ ពិនិត្យ១១ម៉ែត្រ ធ្វើសម្រេចដោយ កីឡាករ Hakan Calhanoglu នៅនាទី២៥ គ្រាប់ទី២រកបានដោយ Ivan Perisic នៅនាទី៤៤ និងការស៊ុតបញ្ចូលទីគ្រាប់ទី ៣ របស់ Lautaro Martínez នៅនាទី៦១ ខណៈដែល Dries Mertens បានបង្កើតកំណត់ត្រាដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងគ្រាប់បាល់ទី ១៣៧ ដែលជាកំណត់ត្រាសម្រាប់ Napoli រកបានគ្រាប់ទី២ មុនពេលរបួស ត្រូវបានប្តូចេញ ។


សូមបញ្ជាក់ថា សម្រាប់ជ័យជំនះនេះ បានជួយអោយក្រុមការពារតំណែងជើងឯក Inter Milan កាត់បន្ថយគម្លាតលើក្រុម Napoli និង AC Milan មកត្រឹម ៤ ពិន្ទុ បន្ទាប់ពីការប្រកួតជុំទី១៣ ដោយបានយកឈ្នះ Napoli ជាក្រុមដែលមិនទាន់ចាញ់សម្រាប់១២ប្រកួតកន្លងមក ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner