ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អការទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ៖ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទី២ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅភូមិខ្សាច់ប្រផេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាខេត្ត ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្ត និងប្រធានមន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលខេត្តត្បូងឃ្មុំជាច្រើនរូបទៀត។

អគារទី២ ដែលចាប់ផ្តើមរការសាងសង់នៅថ្ងៃនេះ មានទទឺង១៨ម៉ែត្រ បណ្តោយ ៦២ម៉ែត្រ កម្ពស់៤ជាន់ មានទំហំដូចគ្នា និងអគារទី១ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២ និងសម្រេចលទ្ធផលសាងសង់បានប្រមាណ ៩០ភាគរយើ។ អគារមន្ទីរពេទ្យទាំងពីរនេះ ជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិបណ្ឌិ ប៊ុន រ៉ានី ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លើយតបទៅនិងតម្រូវការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រូចឆ្មារ និងតំបន់ជុំវិញ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner