កិច្ចប្រជុំ G7 និង អាស៊ាន គ្រោងធ្វើឡើងនៅក្នុងចក្រភពអង់គ្លេសនៅខែធ្នូខាងមុខនេះ

ឡុងដ៍ ក្រសួងការបរទេសអង់គ្លេសបញ្ជាក់ថា ប្រទេសរបស់ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស និងការអភិវឌ្ឍមកពីបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ហៅកាត់ថា G7 និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងទីក្រុងលីវើភូល (Liverpool) ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១២ ខែធ្នូខាងមុខនេះ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូស (Liz Truss) ថ្លែងថា ខ្ញុំនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់មិត្តភ័ក្តិ និងដៃគូរបស់យើង ដើម្បីពិភាក្សាពីរបៀបដែលយើងកសាងទំនាក់ទំនងសេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខកាន់តែជិតស្និទ្ធជាសកល ហើយផ្តល់ជូនប្រជាជនអង់គ្លេស។ លោកស្រីបន្ថែមថា ខ្ញុំចង់ឱ្យយើងបង្កើតបណ្តាញសេរីភាពទូទាំងពិភពលោក ដែលជំរុញឱ្យមានសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសហគ្រាស ហើយថែមទាំងលើកទឹកចិត្តឱ្យប្រទេសដែលមានគំនិតដូចគ្នាធ្វើការរួមគ្នាពីតួនាទីដ៏រឹងមាំនេះ។ នៅក្នុងចំណោមរដ្ឋមន្ត្រីដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើក៏មានផងដែរ រដ្ឋមន្ត្រីមកពីបណ្ដាប្រទេសអាស៊ានដូចជាម៉ាឡេស៊ី, ថៃ និងឥណ្ឌូណេស៊ី ហើយដែលនេះនឹងក្លាយជាលើកដំបូងបំផុតដែលអាស៊ានត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស G7។

បើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអង់គ្លេស កិច្ចប្រជុំកំពូលនេះនឹងផ្តោតជាសំខាន់លើការដោះស្រាយបញ្ហាជាច្រើនដូចជា ស្ដារសេដ្ឋកិច្ចងើបឡើងវិញពីវិបត្តិកូវីដ១៩ សុខាភិបាលសកល និងសិទ្ធិមនុស្សជាដើម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner