គិតត្រឹមអាយុ ៧៩ឆ្នាំ លោក ចូ បៃដិន ត្រូវបានកត់ត្រាជាប្រធានាធិបតីមានវ័យចំណាស់បំផុតក្នុងប្រវតិ្តសាស្រ្តអាមេរិក

វ៉ាស៊ីនតោន៖ លោក ចូ បៃដិន ដែលទើបឈានចូលដល់វ័យ ៧៩ឆ្នាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ត្រូវបានគេកត់ត្រាជាប្រធានាធិបតីដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក សម្រាប់ការកាន់មុខតំណែងនេះ។

លោក បៃដិន បានក្លាយប្រធានាធិបតីមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្រ្តអាមេរិកកាលពីខែមករាកន្លងទៅ នៅពេលដែលរូបលោកចូលស្បថឡើងកាន់តំណែងនៅក្នុងអាយុ ៧៨ឆ្នាំ ខណៈដែលកំណត់ត្រាកាលពីមុន បានទៅលើលោក Ronald Reagan ដែលមានអាយុ ៧៧ឆ្នាំ នៅពេលដែលរូបគាត់បានចាកចេញពីសេតវិមាន។ ហើយគិតមកទល់ពេលនេះ លោក ចូ បៃដិន មានស្មារតីល្អ ហើយបានបន្តភារកិច្ចរបស់លោកឡើងវិញ បន្ទាប់ពីផ្ទេរអំណាចទៅអោយអនុប្រធានាធិបតីអាមេរិកលោកស្រី ខាម៉ាឡា ហារីស ជាបណ្ដោះអាសន្ន ខណៈកំពុងធ្វើការពិនិត្យពោះវៀនធំជាប្រចាំ។ នេះបើតាមអ្នកនាំពាក្យសេតវិមានលោកស្រី ជេន ផ្សាគី។

សូមបញ្ជាក់ថា លោក ចូ បៃដិន បានផ្ទេរអំណាចទៅ​អោយ​លោកស្រី ខាម៉ាឡា ហារីស សម្រាប់រយៈពេល​​ ដែល​លោក​ត្រូវ​បាន​ដាក់អោយ​ស្ថិតនៅក្រោមការប្រើថ្នាំ​សន្លប់ ដើម្បី​​​ឆ្លុះ​មើល​ពោះវៀនធំ ហើយ​នឹង​​នៅ​មុន​ថ្ងៃ​ខួប​កំណើត​គម្រប់ ៧៩ឆ្នាំ​របស់​លោកមកដល់ ដោយលោកស្រី ហារីស នឹងគ្រប់គ្រងជា​បណ្តោះ​អាសន្ន​ នូវ​អាវុធនុយក្លេអ៊ែរ និង​យោធា​របស់​សហរដ្ឋអាមេរិកជាដើម៕ ប្រភព៖ NHK និង CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner