ក្រុមអ្នកស្រាវជ្រាវឥណ្ឌូនេស៊ីប្រើកាកកាហ្វេ បង្កើតថាមពលដល់ប្រភេទអាគុយ EV

ក្រុម​អ្នក​សា្រវ​ជ្រាវ​​មក​ពីសាកលវិទ្យាល័យឥណ្ឌូណេស៊ីនៅទីក្រុង​ ​Depok បាន​រក​ឃើញ​វិធី​កែ​ច្នៃ​កាហ្វេ​ទៅ​ជា​កាបូន​ធ្យូងថ្ម​ម៉្យាង​ ដែល​​អាចបញ្ចូលទៅក្នុងសារ​​ធា​តុ​ស​ក​ម្មបង្កើត​ចរន្ត​អាណូត​នៅ​ក្នុង​អាគុយ​រថយន្ត​អគ្គិសនី​ (EV) ខណៈ​ប្រទេស​នេះ​កំពុង​មាន​មហិច្ឆ​តា​​ចង់​ក្លា​យជា អ្នកលេងនៅក្នុងឧស្សាហក​ម្ម​ថាម​ពល​ EV នេះ​។ នេះបើតាម​ឱ្យ​ដឹង​ពី​សារព័ត៌មាន​ CNA។

ការស្រាវ​ជ្រាវ​របស់​ពួក​គេត្រូ​វ​​បាន​ប្រកាស​ ដោយ​សា​ក​ល​វិ​ទ្យា​ល័​យនៅដើមខែនេះ។ ក្រុមដដែល​នេះ ក៏​បាន​រ​ក​ឃើ​ញ​វិ​ធី​មួយ ដើម្បីបំ​ប្លែ​ងកា​ក​សំ​ណ​ល់​សំ​ប​ក​ដូ​ង​ទៅ​ជា​កាបូន ដែ​ល​អាច​បញ្ចូល​ទៅ​ក្នុង​សា​រធាតុសកម្ម​​​បង្កើត​ចរន្ត​អាណូត​ផង​ដែរ។

ចរន្ត​អាណូត​អាណូត​នៅក្នុ​ង​អា​គុ​យ​​លីចូ​ម ធ្វើ​ឱ្យ​ច​រ​ន្ត​អ​គ្គិ​ស​នី​ហូរ​តាមរយៈ​សៀ​គ្វី​ខា​ង​ក្រៅ ស្រប​ពេល​ដែល​​ចរន្ត​នេះ​ស្រូ​ប​យ​ក​អ៊ី​យ៉ុ​ងលី​ចូ​ម ដែលប​ញ្ចេ​ញ​ចេ​ញពីកាតូដ​។​

ប្រធានក្រុមស្រាវជ្រាវសាស្រ្តាចារ្យ Anne Zulfia Syahrial បានប្រាប់ CNA ថា៖ «ថ្មលីចូម-អ៊ីយ៉ុង​របស់​ពួ​កគេ​ ត្រូវ​បា​នផលិតចេញពីលីចូមទីតានអុកស៊ី​ត​ ​(LTO) ដែល​ផ​លិ​ត​ច​រ​ន្ត​អគ្គិសនី ដែល​មា​ន​ស្ថេរ​ភាព​ជាង​ បើប្រៀបធៀបទៅនឹងថ្មក្រាហ្វីត​លី​ចូ​ម ​ដែលប្រើក្នុងរថយន្ត EV​ ដែល​គេ​ឃើញ​ភាគច្រើន​»​។

ប្រភពដដែល​ បាននិយាយ​ថា លីចូមទីតានអុកស៊ី​ត​ ​(LTO) មិនងា​យ​នឹ​ង​សៀ​គ្វី​ខ្លី​ក្នុង​អំឡុង​ពេល​ដំណើរ​ការ​សា​ក​​ថ្ម​ទេ​។​ ទោះជាយ៉ាងណាក៏ដោយ សមត្ថភាពរប​​​ស់ ​L​TO បញ្ចេញ​ថាម​ពល ១៧៥ មីលីអំពែ​ម៉ោង​ក្នុង​មួយ​ក្រាម​​​ ​​​ដែ​ល​តិ​ច​ជាង​ធ្យូង​ថ្ម​រាល់​ដង​បញ្ចេញ​ថាមពល​ ៣៧២​ មីលីអំពែ​ម៉ោង​ក្នុង​មួយ​ក្រាម​​​​។

សាស្ត្រាចារ្យ Syahrial បាន​និយាយថា៖ «ហើយ​នេះ​​ជា​មូលហេតុ ដែល​យើ​ង​​ព្យា​យា​ម​លាយ​សំណ​ប៉ាហាំង​ ឬ​ស៊ី​លីកុ​ន​​ និង​កា​បូន ដែល​បា​ន​ធ្វើ​ឱ្យសកម្មពីកាកសំណល់សំបកដូងទៅជា​​ស​មា​ស​ធា​តុ​ ដើម្បី​បន្ថែម​ថាម​ពល​។ យើង​​​ក៏​​កែច្នៃ​កាក​កាហ្វេ និង​សូម្បីតែ​កាក​សំ​ណ​ល់​​​ប្លា​​ស្ទិ​​​ក​ទៅ​​ជា​ធ្យូង​ថ្ម​ ​ដើម្បី​លាយ​​ជាមួយ​នឹ​ង​លីចូមទីតានអុកស៊ី​ត​ ​(LTO)​»​។

លោក​ Bambang Priyono សហសេវិករបស់​សាស្ត្រាចារ្យ​​​​ដដែល​ បាននិយា​យថា៖ «លទ្ធផ​ល​​នេះ​ធ្វើឱ្យ​ទ​ម្ងន់​ថ្ម​ស្រា​​ល​ជា​ង​មុន ​និងពេលវេលាសាកថ្មលឿនជា​​ង​បើប្រៀបធៀបទៅនឹងថ្ម​​ក្រា​ហ្វិ​ច​​លីចូម​»​។

ទម្ងន់របស់លីចូមទីតានអុកស៊ី​ត​ ​(LTO)​ អាចមានទម្ងន់ស្រាលជាងអាគុយ​​ ២០០ គីឡូក្រាម​ ដែល​ជា​ធម្មតា​ត្រូវ​បា​នប្រើប្រាស់ក្នុងរថយន្ត EV សព្វថ្ងៃនេះ​​។ ទម្ងន់​របស់​វា​​ដដែល​នេះ អាច​នឹង​មាន​ទម្ងន់​សរុប​ប្រហែល​ ៥០០ គីឡូ​ក្រាម​។ នៅពេ​ល ដែ​​ល​ថ្ម​កា​ន់តែស្រាល ចម្ងាយ​ចរ​របស់​​រ​​ថយន្តក៏​កាន់​តែ​កើន​លឿន​។

ប្រភពដដែល​បាន​ឱ្យដឹងថា​៖ «យើ​ង​បាន​រ​ក​ឃើ​ញ​ថា នៅក្នុងកាកសំណល់កាហ្វេ ភាគល្អិ​ត​ អាច​បង្កើ​ត​ជា​ភាគល្អិត​ណាណូ​ជា​មួយនឹងលក្ខខ​ណ្ឌ​ផ្ទៃ​ល្អ។ ពេល​ស្ថានភា​ព​នៃ​ផ្ទៃកាន់តែល្អ អ៊ីយ៉ុងក៏​មាន​កាន់តែច្រើន​ ​ដែ​ល​អាច​ផលិត​ថាមព​ល​​កាន់តែ​ប្រ​សើ​រ​»​។

ទោះយ៉ាង​ណា អាគុយ​ដែល​​ប្រើប្រាស់កាក​កាហ្វេ​នេះ ត្រូវ​ការ​ពេល​ប្រហែល ៣០​ នាទី ដើម្បី​សា​ក​ពេ​ញ ខណៈ​​អាគុយ EV ភាគ​ច្រើន ត្រូវការរហូត​ដល់ ២​ ម៉ោងឯណ្ណោះ​។ ឥឡូវនេះ អ្នកស្រា​វ​ជ្រា​វ​កំពុង​ព្យាយាម​កាត់ប​​ន្ថយពេលវេលាសាកថ្មម​ក​ត្រឹម ១៥ នាទីប៉ុ​ណ្ណោះ។​

ការ​បង្កើត​ថ្មី​នេះ កើត​ឡើង​ស្រប​ពេល​ ដែល​ឥណ្ឌូណេស៊ី គឺជាអ្នកផលិតរ៉ែនីកែល​ (ជាវត្ថុធាតុ​ដើម​សម្រាប់​ផលិត​ថ្មលី​ចូ​ម​​​)​​​​ដ៏ធំ​បំផុត​របស់​ពិភព​លោក​​។

ក្នុងឆ្នាំ ២០១៩ តែឯង ប្រទេស​នេះ​​ផលិត​សារធាតុរ៉ែនីកែល​​បានដល់ទៅ​ ៨០​ម៉ឺន​តោន​​ ឬ​ ប្រហែល ២៩,៦​ ភាគរ​យ​នៃ​ចំ​នួ​ន​សារធាតុ​រ៉ែនីកែល​សរុ​បក្នុង​ពិភ​ព​លោ​ក។​ នេះបើយោងតាមក្រសួងវិ​និ​យោគ​របស់​ឥណ្ឌូនេស៊ី​។

អាគុយ គឺ​ជា​សមាសធាតុសំខាន់នៅក្នុងរថយន្ត EV ហើយត្រូវបានគេជឿ​ថា​ នឹ​ងរួមចំណែកប្រហែល ២៥ ​ភាគ​រយ​ទៅ​ ​៤០ ភាគរ​យនៃ​ការចំណាយរ​បស់រថយន្ត។

កាលពីខែកញ្ញា ប្រធានាធិបតី Joko Widodo បានបើកការដ្ឋានសាងសង់រោងច​ក្រ​អា​គុ​យ​ EV ដំ​បូង​គេរ​បស់​ប្រទេស​នេះ​ ​នៅទីក្រុង Karawang ភាគខាងលិច Java ដែល​មាន​តម្លៃ​​វិនិយោគចំនួន ១,១ ពាន់លានដុល្លារអាមេរិក។​ វាក៏ជារោងចក្រផលិតថ្ម EV ដំ​​បូង​​គេ​នៅអា​ស៊ី​អាគ្នេយ៍ផងដែរ ដែល​គ្រោង​នឹង​ចាប់​ផ្តើម​ផលិ​ត​​នៅ​​ឆ្នាំ ​២០២៤។

កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា លោក Widodo បាននិយាយថា៖​  «រដ្ឋាភិបាល កំពុងលើកទឹកចិត្តដល់កិ​ច្ច​ខិ​តខំប្រឹ​ង​ប្រែ​ង​ផ្សេ​ង​ៗ​ ​ដើ​ម្បីបង្កើនការផលិតរថយន្តអ​គ្គិ​ស​នី​ ​និ​ង​រ​ថ​យ​ន្ត​កូន​កាត់ ក្នុង​គោល​​បំណ​​ង​បង្កើត​ប្រព័ន្ធ​អេកូឡូស៊ី​ EV ដែលមិនប៉ះពាល់ដល់បរិស្ថាន និ​ង​កា​រ​បំភា​យ​ឧស្ម័នទាប​ផងដែរ​។

លោកប្រធានាធិបតី Widodo ​ បន្ថែម​ថា៖​ «​យើងក៏កំពុងជំរុញការផលិត​​រ​ថ​យន្ត​អគ្គិសនី ការផលិតរថយន្តកូនកាត់ ប៉ុន្តែ​ជាថ្មី​ម្ត​ង​ទៀ​ត​ ពួក​វា​ទាំងអស់ត្រូវតែមិន​ប៉ះពាល់​ខ្លាំង​ដល់​​​បរិស្ថាន»។

អ្នកបរិស្ថានបានចង្អុលបង្ហាញថា មហិច្ឆតា​រប​ស់​ឥ​ណ្ឌូ​នេ​ស៊ី​ក្នុ​ង​កា​រ​បំ​ប្លែ​ង​នី​កែ​ល​ទៅ​ជា​អា​គុ​យ​ នឹង​តម្រូវ​ឱ្យ​វា​ប្រើ​ប្រា​ស់​ថាម​ព​ល​ច្រើន។ ប្រជុំកោះនេះ ពឹងផ្អែកយ៉ា​ង​ខ្លាំ​ង​លើ​ធ្យូង​ថ្ម​ស​ម្រាប់​ល្បា​យ​ថាមពលរបស់វា និងជាប្រទេសមួយក្នុងចំណោម​អ្ន​ក​ប​ញ្ចេញឧស្ម័នផ្ទះកញ្ចក់កំពូលរបស់ពិភពលោក។ ដូច្នេះ ផែន​ការ​​នេះ​ប្រហែល​ជា​មិន​​​ប៉ះ​ពា​ល់​​ដល់​បរិស្ថាន​ដូច​ការ​គិត​ដំបូង​ឡើយ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner