រុស្សីចោទប្រកាន់លោកខាងលិចថាបង្កឱ្យមានភាពតានតឹងនៅអ៊ុយក្រែនដោយសិប្បនិម្មិត

កាល​ពី​ថ្ងៃ​អាទិត្យ​​នេះ ​វិមាន​ក្រឹមឡាំង​បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ថា​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន​ដោយ​សិប្បនិម្មិត​ តាម​រយៈ​ការ​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ប្រទេស​រុស្សី​កំពុង​ត្រៀម​ខ្លួន​ឈ្លាន​ពាន​អ្នក​ជិត​ខាង​របស់​ខ្លួន​ ហើយ​បាន​ប្រាប់​ក្រុង​វ៉ាស៊ីនតោន​ និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ឱ្យ​បញ្ឈប់​ការ​ប្រមូល​ផ្ដុំ​យោធា​នៅ​ជិត​ទី​នោះ​។

កាល​ពី​ថ្ងៃ​សៅរ៍​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​ប្រទេស​របស់​លោក​មាន​ការ​ព្រួយ​បារម្ភ​ពិត​ប្រាកដ ដែល​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​ជា​មួយ​ដៃគូ​នៅ​អឺរ៉ុប ជុំវិញ​សកម្មភាព​របស់​រុស្ស៊ី​នៅ​ព្រំដែន​អ៊ុយក្រែន បន្ទាប់​ពី​អ៊ុយក្រែន​បាន​និយាយ​ថា ខ្លួន​បារម្ភ​ថា​រុស្ស៊ី​អាច​នឹង​រៀប​ចំ​ការ​វាយ​ប្រហារ​។

ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ​ មន្ត្រី​អាមេរិក អង្គការ​ណាតូ និង​អ៊ុយក្រែន​ ក៏​បាន​ធ្វើ​លើក​ឡើង​ស្រដៀង​លោក​ប្លីខែន​ផង​ដែរ​ ដោយ​និយាយ​សំដៅ​ទៅ​លើ​អ្វី​ដែល​គេ​និយាយ​ថា​ជា​ចលនា​ទ័ព​រុស្ស៊ី​មិន​ធម្មតា​នៅ​ជិត​អ៊ុយក្រែន​។ មន្ត្រី​ចារកម្ម​អ៊ុយក្រែន​បាន​អះអាង​ថា​ទាហាន​រុស្សី​ច្រើន​ជាង​ ៩០.០០០ នាក់​បាន​ប្រមូល​ផ្ដុំ​នៅ​តំបន់​ព្រំដែន​ជា​មួយ​ខ្លួន​។

ក្រុង​មូស្គូ​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ថា​ជា​ការ​អុជអាល​ ហើយ​បាន​រិះគន់​ការ​កើន​ឡើង​សកម្មភាព​របស់​អង្គការ​ណាតូ​នៅ​ក្នុង​តំបន់​នេះ​។

កាល​ពី​ថ្ងៃ​អាទិត្យ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​និយាយ​ថា​៖ «ភាព​ច្របូក​ច្របល់​នេះ​កំពុង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​សិប្បនិម្មិត​។​ យើង​កំពុង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ប្រភេទ​នៃ​សកម្មភាព​យោធា​មិន​ធម្មតា​នៅ​លើ​ទឹកដី​របស់​យើង​ដោយ​អ្នក​ដែល​បាន​នាំ​យក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ពួកគេ​ឆ្លង​កាត់​មហាសមុទ្រ​។ នោះ​គឺ​សហរដ្ឋអាមេរិក​»។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner