ហ្វីលីពីននឹងចាប់ផ្ដើមផ្គត់ផ្គង់ដល់យោធារបស់ខ្លួន កំពុងប្រចាំការនៅសមុទ្រចិនខាងត្បូង

ហ្វីលីពីន​នឹង​ចាប់​ផ្ដើម​បេសកកម្ម​ក្នុង​ការ​ផ្គត់ផ្គង់​យោធា​របស់​ខ្លួន ដែល​ឈរ​ជើង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ឡើង​វិញ ក្រោយ​ពី​ចិន​បញ្ជូន​នាវា​ឆ្មាំ​សមុទ្រ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​ទូក​ផ្គត់ផ្គង់​សម្ភារៈ​យោធា​នេះ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Delfin Lorenzana រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

កាល​ពី​សប្ដាហ៍​មុន ហ្វីលីពីន​បាន​ធ្វើ​ការ​ថ្កោលទោស​ទៅ​កាន់​ខាង​ចិន ដោយ​ហេតុ​ថា​នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​ចំនួន ៣គ្រឿង​បាន​ធ្វើ​ការ​រាំង​ខ្ទប់ និង​ប្រើ​កាណុង​បាញ់​ទឹក ទៅ​កាន់​នាវា​ហ្វីលីពីន​ដែល​ផ្គត់ផ្គង់​សម្ភារៈ​ទំនុក​បម្រុង​ដល់​យោធា​ជើង​ទឹក​របស់​ខ្លួន ដែល​ឈរ​ជើង​ត្រង់​ចំណុច​ថ្ម​ប៉ប្រះ​ទឹក Second Thomas ដែល​មាន​ចម្ងាយ​ប្រមាណ ២០០គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ហ្វីលីពីន​ខាង​លិច។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន​បាន​និយាយ​ថា ក្រោយ​ពី​លោក​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល​ហើយ លោក​ធ្វើ​ការ​ធានា​ថា បេសកកម្ម​ផ្គត់ផ្គង់​ឱ្យ​កងទ័ព​ហ្វីលីពីន​នៅ​ក្នុង​សប្ដាហ៍​នេះ នឹង​មិន​មាន​ការ​ជ្រៀតជ្រែក​ពី​ខាង​ចិន​ទៀត​ទេ។

លោក Lorenzana បាន​អះអាង​ថា លោក​បាន​ជួប​ជាមួយ​ទូត​ចិន​ចាប់​តាំង​ពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

យ៉ាងណាមិញ ខាង​ស្ថានទូត​ចិន​មិន​បាន​ផ្ដល់​នូវ​ការ​បកស្រាយ​ចំពោះ​ការ​លើកឡើង​នេះ​ទេ។

មេ​បញ្ជាការ​ភូមិភាគ​ខាង​លិច​របស់​យោធា​ហ្វីលីពីន​លោក Ramil Roberto Enriquez បាន​លើកឡើង​ថា នាវា​ឆ្មាំ​សមុទ្រ​របស់​ចិន​បាន​ដក​ថយ​បណ្ដើរ​ៗ​ហើយ​ កាល​ពី​យប់​ថ្ងៃ​សៅរ៍៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner