ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រនិងប្រជាការពារឃុំបវេល ដែលជាស្រុកកំណើតឯកឧត្តម ចំនួន ១៧៥គ្រួសារ

      ឯកឧត្តម សុខ លូ និងលោកជំទាវព្រមទាំងក្រុមគ្រួសារ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវអំណោយជាស្បៀងជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១៧៥គ្រួសារ មកពីបណ្តាភូមិមួយចំនួនក្នុងឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីពេលថ្មីៗកន្លងទៅនេះ។

      នេះជាលើកដំបូងហើយចំពោះវត្តមានរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវព្រមទាំងក្រុមគ្រួសារ និងបន្ទាប់ពីរូបឯកឧត្តមបានបែកនិងចេញពីស្រុកកំណើតអស់រយៈពេល៣០ឆ្នាំកន្លងមកនេះ ហើយត្រូវបានវិលត្រឡប់មកទទួលភារកិច្ចថ្មី ជាអភិបាលខេត្តបាត់ដំបង និងពីការផ្តល់នូវទំនុកចិត្ត ពីសម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃ។ ហើយនៅថ្ងៃនេះឯកឧត្តមនិងក្រុមគ្រួសារ ព្រមទាំងអ្នកម្តាយបានចុះមកកាន់ស្រុកកំណើតផ្ទាល់និងបានជួបសំណេះសំណាលសាកសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនអ៊ំពូមីង បងប្អូនកូនក្មួយ ជាមួយនិងការពាំនាំមកជាមួយនូវអំណោយមួយចំនួនដើម្បីចែកជូនសម្រាប់កំដរដៃ ជូនដល់ប្រជាពលរដ្ឋទូទៅពេលនេះ ដោយមិនមានការរើសអើងនោះឡើយគឺជួយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៧៥គ្រួសារ ដែលមកពីភូមិសង្កែវារ ភូមិពាម ភូមិកំពង់ព្នៅ និងភូមិសំរោង ក្នុងឃុំបវេល ស្រុកបវេលខេត្តបាត់ដំបង ដែលជាទឹកដីកំណើត របស់ឯកឧត្តមផ្ទាល់ ។ដោយក្នុងមួយគ្រួសារៗទទួលបាននូវ៖អង្ករ១ការ៉ុង(៥០គក្រ),ទឹកសុទ្ធ០១កេស,មី០១កេស,ត្រីខ១យួរ,ទឹកស៊ីអីវ១យួរ-ទឹកត្រី១យួរ,ភួយ១,ក្រមា០១ និងថវិកាមួយចំនួន។ដោយឡែកក្នុងនោះក៏បានប្រគេនដល់ព្រះសង្ឃក្នងវត្តសង្កែវារ ស្រុកបវេល នូវទេយ្យទាន ទេយ្យវត្ថុ មួយចំនួនដូចជា៖ អង្ករ២៥០គ្រ,ទឹកសុទ្ឋ១០កេស,មី១០កេស,ទឹក ត្រី១០យួរទឹកស៉ីអ៉ីវ១០យូរ ព្រមទាំងបច្ច័យមួយចំនួន ផងដែរ។

       តាមរយៈការសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីនោះ ឯកឧត្តម សុខ លូ បានថ្លែងថា៖ នេះជាលើកដំបូងហើយ ដែលរូបឯកឧត្តម ក្រុមគ្រួសារ និងអ្នកម្តាយរបស់ឯកឧត្តម បានពាំនាំនូវអំណោយតិចតួចដើម្បីចែកជូនបងប្អូនដែលកំពុងជួបការលំបាកនិងកំពុងខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃខ្លាំង។ ហើយអំណោយទាំងនេះអាចជួយដោះស្រាយជីវភាពបានមួយរយៈខ្លីតែប៉ុណ្ណោះ។

        ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវរាយការណ៍ដល់អាជ្ញាធររបស់ខ្លួននិងត្រូវទៅចាក់ឲ្យបានគ្រប់ៗគ្នា។ ត្រូវបន្តរួមគ្នាក្នយងអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទាំង៧ចំណុចថ្មី ដែលរាជរដ្ឋាភិបានកំណត់ដាក់ចេញឲ្យថ្នាក់ក្រោមជាតិអនុវត្តកន្លងមក។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះគឺអាជ្ញាធរនៅមូលដ្ឋានគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខិតខំក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្នានខ្លួននីមួយៗឲ្យបានល្អប្រសើរទាំងសេវាសាធារណៈ សេវាតម្រូវការ និងសេវាសំណូមពរជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។

      ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមផ្ទៃក្នុងតាមរយៈគោលនយោបាយឈ្នះៗបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ប្រជាជនរស់នៅក្រោមម្លប់សន្តិភាពយ៉ាងពេញលេញបរិបូរណ៍។ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តបន្តក្នុងការចាក់វ៉ាក់សាំងដូសទី៣ដែលជាដូសជម្រុញ នៅថ្ងៃទី១២ខែ១២ឆ្នាំ២០២១ ឆាប់ៗខាងមុខនេះ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner