Positive Cambodia Ep28: ការប្តេជ្ញាចិត្តរបស់សម្តេច តេជោ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន


ការប្តេជ្ញាចិត្តរបស់សម្តេច តេជោ ហ៊ុន សែន ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២។ សម្តេច តេជោ បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយ ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់។

១. ជាសមាជិកអាស៊ាន កូនពៅ កម្ពុជាទទួលបានក្រោយចូលជាសមាជិកអាស៊ាន គឺមិនតិចតួចប៉ុន្មាននោះទេ។ តិចឬច្រើន អាស៊ានជារបាំងដ៏សំខាន់សម្រាប់ការពារអធិបតេយ្យនៃរដ្ឋជាសមាជិក ជាស្នូលនៃនិម្មាបនកម្មតំបន់ និងជាច្រកទ្វារការទូត នយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់របស់រដ្ឋជាសមាជិកនានារបស់ខ្លួន។ ខាងក្រោមនេះជាផលប្រយោជន៍សំខាន់ៗដែលកម្ពុជាទទួលបានក្នុងឋានៈជាសមាជិកអាស៊ាន៖

២. ប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២។ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀត។ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានលើកទី១ កម្ពុជាបានសម្រេចបាននូវឯកសារជាប្រវត្តិសាស្ត្ររបស់អាស៊ាន «សេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគីនៃជម្លោះនៅសមុទ្រចិនខាងត្បូង (Declaration on the Conduct of the Parties in the South China Sea – DOC)» ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដែលមានទាំងទិដ្ឋភាពនយោបាយនិងច្បាប់ សម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។ រហូតមកទល់ពេលនេះ បណ្តាប្រទេសពាក់ព័ន្ធនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ព្រមទាំងប្រទេសមហាអំណាចតាំងអស់ នៅតែទាមទារឱ្យគោរពពេញលេញនូវ DOC។

៣.សម្រាប់ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣។ តួនាទីនេះអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផងដែរ។ បញ្ហាជំងឺរាតត្បាតនៃកូវីដ-១៩ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ចនិងធុរកិច្ចដែលស្ទើរតែដួលរលំ។ ភាពចាំបាច់របស់កម្ពុជាក្នុងឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ាន ធ្វើយ៉ាងណាបន្តរក្សានិងគ្រប់គ្រងស្ថានភាពបរិស្ថានអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។ក្នុងបរិបទនៃពិភពលោកពហុប៉ូល និងការប្រកួតប្រជែងអំណាចដ៏ស្មុគស្មាញ ការផ្តល់សារៈសំខាន់លើមាគ៌ាអាស៊ានគឺជារឿងចាំបាច់ក្នុងការថែរក្សាមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ។ ការណ៍ដែលស្ថាប័នអាស៊ាននៅតែមានភាពស្អិតល្មួតផ្ទៃក្នុងមិនប្រេះឆា គឺដោយសារតែយើងរក្សាបាននូវគោលការណ៍ប្រតិបត្តិមូលដ្ឋាន ដែលជា «មាគ៌ាអាស៊ាន» ដែលផ្តល់តម្លៃទៅលើការឯកភាពគ្នានៅក្នុងភាពចម្រុះ, ការគោរពគោលការណ៍ កុងសង់ស៊ីស, ការខិតខំជំរុញការសន្ទនា និងពិគ្រោះយោបល់ ដែលមានលក្ខណៈស្ងាត់ស្ងៀម ដែលគោរពអធិបតេយ្យ និង​គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក នៅរាល់ពេលដែលយើងជួបប្រទះបញ្ហាលំបាក។ ពីព្រោះថា អាស៊ានតែងតែលើកកម្ពស់ការឯកភាព គ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែអាស៊ានមិនជំរុញឱ្យមានការឯកភាពគ្នាដើម្បីជំរុញការប្រឈមមុខដាក់គ្នានោះទេ។ 

សំនួរពិភាក្សា

១.ជាបឋមមុននិងនាងខ្ញុំបានចូលទៅកាន់ខ្លឹមសារនៃប្រធានរឿងរបស់យើង នាងខ្ញុំសូមអោយលោកបានរំលឹកត្រួសៗ អំពីផលប្រយោជន៌ដែលកម្ពុជាទទួលបាន​ក្នុងពេលចូលជាសមាជិកអាស៊ាន?

២​. ប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២។ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀត។ តើអ្វីខ្លះជាជោគជ័យនៃកិច្ចប្រជុំអាស៊ានកន្លងទៅ?

៣. ប្រទេសកម្ពុជានឹងទទួលតំណែងជាប្រធានអាស៊ានប្តូវេនរបស់អាស៊ាននាឆ្នាំ២០២២ ខាងមុខនេះ ក្នុងនាមលោកជួសមុខអោយប្រជាពលរដ្ឋកម្ពុជាទាំងមូល តើលោកមានអារម្មណ៍យ៉ាងណាដែរ?

៤. ក្នុងកិច្ចប្រជុំអាស៊ានកន្លងទៅ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះព្រុយណេ ដែលបានដឹកនាំអាស៊ានក្នុងឆ្នាំ២០២១ ក្រោមមូលបទ (យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណះ យើងរីកចម្រើន) តើលោកយល់យ៉ាងណាដែរចំពោះការវាយតម្លៃខ្ពស់ពីសំណាក់ប្រមុខដឹកនាំកម្ពុជា ដល់ប្រមុខដឹកនាំព្រុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ?

៤. ក្នុងកិច្ចប្រជុំអាស៊ាន សម្តេច តេជោ បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បីឈានទៅសម្រេចបានសមិទ្ធិផលសំខាន់ៗថែមទៀត ជាពិសេសជំរុញសន្ទុះនៃដំណើរការកសាងសហគមន៍អាស៊ានប្រកប​ដោយសមធម៌ រឹងមាំ និងបរិយាបន្ន ស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺ (ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ នឹង សហគមន៍មួយ) ក្នុងន័យនេះ នាងខ្ញុំសូមជំរាបសួរលោកថា កម្ពុជាផែនការអ្វីខ្លះដែលកម្ពុជានឹងដាក់ចេញនាឆ្នាំ២០២២ ខាងមុខនេះ?

៥. ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តដឹកនាំអាស៊ានបោះជំហានទៅមុខក្រោមមូលបទ (អាស៊ានរួមគ្នា – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT : Addressing Challenges Together ) ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល ។ នេះជាសេចក្តីបញ្ជាក់របស់ប្រមុខដឹកនាំកម្ពុជា តើលោកមានការយល់ឃើញយ៉ាងណាដែរ?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner