Positive Cambodia Ep29: រដ្ឋាភិបាល ដាក់ចេញនូវវិធានការជាបន្តបន្ទាប់ជួយដល់អ្នករងផលប៉ះពាល់ពីកូវីដ-១៩


១. រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដាក់ចេញ​​វិធានការ​ជុំ​ទី​១០បន្ថែមទៀត ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ ការស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​ជំងឺ​កូវីដ​-១៩​។ វិធានការណ៍​ដែល​រដ្ឋាភិបាលបាន​ដាក់ចេញ​នេះ គឺជា​គោលនយោបាយ​សារពើពន្ធ​មួយ​ ដែល​បាន​ជួយ​ទៅដល់​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការផ្ទេរ និង​មួយចំណែក​ទៀត​ជា​គោលនយោបាយ​បន្ថយពន្ធ​​។  

២​. យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៨ ខែតុលា រដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធាន​ការបន្ត​ជួយឧបត្ថម្ភ​ប្រាក់​៤០ ​ដុល្លារ​រយៈពេល ៣ខែ​បន្ថែម​ (​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​ ២០២១) ​សម្រាប់​កម្មករ និយោជិត​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ​ ស្បែក​ជើង ផលិតផល​ធ្វើដំណើរ កាបូប ដែល​ទទួលបាន​លិខិត​អនុញ្ញាត​ឱ្យ​ព្យួរ​កិច្ចសន្យាការងារ​ពី​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ត្រូវ​បន្ថែមចំនួន ៣០​ដុល្លារ​សរុប ៧០​ដុល្លារ​ ក្នុង១​ខែ ​សម្រាប់១​នាក់​។

ពិតណាស់ ការចូលរួមពីរដ្ឋាភិបាលពិតជាមានសារៈសំខាន់ ពិសេសការជំរុញដល់វិស័យឯកជន គឺតំណាងម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ត្រូវ​បន្ថែមចំនួន ៣០ដុល្លារ​ សរុប ៧០​ដុល្លារ​ក្នុង​១​ខែ ​សម្រាប់១​នាក់។

៣. សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ដុល្លារ ​ក្នុង​ ១​ខែ ​ជូន​កម្មករ-និយោជិត ម្នាក់​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​រយៈពេល ៣ខែ ​បន្ថែម​ផងដែរ​។ សហគ្រាសនិង​អាជីវកម្ម ​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង​បន្ថែម​លើ​អ្វីដែល​រដ្ឋាភិបាល​បាន​ផ្តល់ជូន​។

ជាការពិតហើយ រដ្ឋក៏មានការយោគយល់ច្រើនដល់វិស័យសេវាកម្មដែលបម្រើក្នុងផ្នែកទេសចរ។ ការជំរុញនិងលើលកទឹកចិត្តឲ្យផ្នែកទេសចរបានចូលរួមជួយ គឺជាការជំរុញការទទួលខុសត្រូវក្នុងសង្គម ដែលមានភាពចាំបាច់បំផុត ពិសេសនៅពេលប្រទេសជាតិជួបវិបត្តកូវីត១៩កន្លងមកនេះ។

៤.ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​រយៈពេល ៣ខែ និង​បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុង​អំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម។   

ជាការពិត រដ្ឋក៏មានការយោគយល់ច្រើនដល់វិស័យសេវាកម្មដែលបម្រើក្នុងផ្នែកទេសចរ​ណ៍។ ការជំរុញនិងលើកទឹកចិត្តឲ្យផ្នែកទេសចរណ៍បានចូលរួមជួយ គឺជាការជំរុញការទទួលខុសត្រូវក្នុងសង្គម ដែលមានភាពចាំបាច់បំផុត ពិសេសនៅពេលប្រទេសជាតិជួបវិបត្តិកូវីត-១៩។

៥. បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ការសម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​ ១០ ​នេះ គឺ​ក្នុង​បំណង​បន្ត​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ​-១៩ មកលើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​។ ទោះយ៉ាងណា វិធានការ​ទាំងអស់​នេះ​មិនមាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​ធ្វើ​នេះ​ដើម្បី​រៀបចំ​ឱ្យមាន​ប្រាក់ចំណូល​មិន​ឱ្យមាន​ភាពខុសគ្នា​ក្នុងពេល​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ជាការពិត «​រដ្ឋ​មិនមាន​គោលនយោបាយ​បើកប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ទេ ប៉ុន្តែ​រដ្ឋ​អាច​ធ្វើជា​កញ្ចប់​ថវិកា​ដោយឡែក​។ នេះ​គឺ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អំពី​ការផ្អាក និង​ព្យួរការងារ​ដោយសារ​តែ​រោងចក្រ​មួយចំនួន ឬ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​ទេសចរណ៍​ជាដើម​ដែល​ត្រូវបាន​ផ្អាក​»​។​

សំនួរពិភាក្សា

១. ប្រទេសកម្ពុជានិងប្រជាជនទូទាំងសកលបានរងនូវផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ កម្ពុជាបានរងនូវវិបិត្តយ៉ាងតំណំ ក្នុងនោះកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើន។ ​ប៉ុន្តែ​អ្នកជំនាញ​សេដ្ឋកិច្ច​អះអាងថា វិធានការ​នេះ​មិនមាន​សម្ទុះ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឱ្យ​ខ្លាំងក្លា​នោះទេ តើលោកមានការយល់ឃើញយ៉ាងណាដែរ ?

២. យោងតាម​សេចក្តី​ប្រកាស​ព័ត៌មានតុលា រដ្ឋាភិបាល​សម្រេច​ដាក់ចេញ​វិធាន​ការបន្ត​ជួយឧបត្ថម្ភ​ប្រាក់​ ៤០ ​ដុល្លារ​រយៈពេល ៣ ​ខែ​បន្ថែមទៀត (​ពី​ខែតុលា ដល់​ខែធ្នូ ឆ្នាំ​ ២០២១)សម្រាប់​កម្មករ និយោជិត​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​វាយនភណ្ឌ​, ស្បែកជើង​, ផលិតផល​ធ្វើដំណើរ កាបូប ដែល​ទទួលបាន​លិខិត​អនុញ្ញាត​ឱ្យ​ព្យួរ​កិច្ចសន្យាការងារ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ម្ចាស់​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​ត្រូវ​បន្ថែមចំនួន ៣០ ​ដុល្លារ​សរុប ៧០ ​ដុល្លារ​ក្នុង​ ១ ​ខែ​សម្រាប់ ១ ​នាក់​។ តើលោកមានការយល់ឃើញយ៉ាងណាដែរចំពោះ ព័ត៌មាននេះ?

៣. ងាកមកវិស័យទេសចរណ៍វិញម្តងជាវិស័យមួយផ្នែកទាក់ទងនិង ការធ្វើដំណើរ និងសេវាកម្ម បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង រដ្ឋាភិបាល​ក៏​នឹង​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ ៤០ ​ដុល្លារ​ក្នុង​ ១​ខែ ​ជូន​កម្មករ-និយោជិត ម្នាក់​ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​រយៈពេល ៣ ខែ​បន្ថែម​ផងដែរ។ សហគ្រាស និង​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ត្រូវ​រួមចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត និង​តាម​លទ្ធភាព​ជាក់ស្តែង​បន្ថែម​លើ​អ្វីដែល​រដ្ឋាភិបាល​បាន​ផ្តល់ជូន។ ភាពទទួលខុសត្រូវរបស់រដ្ឋាភិបាល តើលោកមានទឹកចិត្តយ៉ាងណាដែរ?

៤. ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល នឹង​បន្ត​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ​ ផ្ទះសំណាក់​ ភោជនីយដ្ឋាន និង ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​សម្រាប់​រយៈពេល ៣ ខែ និង​បន្ត​លើកលែង​ការបង់​ភាគទាន​របប​សន្តិសុខ​សង្គម ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម ក្នុង​អំឡុងពេល​ព្យួរ​អាជីវកម្ម ឬ​ផ្អាក​ដំណើរការ​អាជីវកម្ម។ លោកយល់ឃើញយ៉ាងណាដែរ  ការសម្រេចចិត្តមួយនេះ?

៥. បើតាម​សេចក្តី​ប្រកាស​ព័ត៌មានរាជរដ្ឋាភិបាល សម្រេច​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​សម្រាប់​ជុំ​ទី​ ១០គឺ​ក្នុង​បំណង​បន្ត​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មកលើ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​។ មានការលើកឡើងថា ​អ្វីដែល​រដ្ឋាភិបាល​ធ្វើ​ជុំ​ទី​ ១០ នេះ​គឺ​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​អំពី​ការផ្អាក និង​ព្យួរការងារ​ដោយសារ​តែ​រោងចក្រ​មួយចំនួន ឬ​វិស័យ​មួយចំនួន​ដូចជា​វិស័យ​ទេសចរណ៍​ជាដើម​ដែល​ត្រូវបាន​ផ្អាក​»​។ តាមការយល់ឃើញរបស់លោកផ្ទាល់«​ការបន្ត​ជួយ​ប្រាក់ឧបត្ថម្ភ​ពិតជា​រួមចំណែក អ្វីខ្លះដល់ កម្មករ និយោជិត?

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner