ចាប់ខ្លួនមន្ត្រីយោធាបីនាក់ពាក់ព័ន្ធអាវុធលាក់ទុក៣៣ដើម (Video Inside)

មន្រ្តីយោធាចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអាវុធលាក់ទុក៣៣ដើម នៅក្នុងចំការមៀន ស្ថិតក្នុងស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង។ មន្ត្រីយោធា៣នាក់ដែលបានចាប់ខ្លួនរួមមានទីមួយឧត្តមសេនីយ៍ត្រី អូន ពិសិដ្ឋ បម្រើការ ងារនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសនៃក្រសួងការពារជាតិ, និងមន្ត្រីយោធា២រូបទៀតគឺម្នាក់ជាអតីតអនុ ប្រធានផ្នែកសឹករង និងមនុស្សទី៣ជាមន្ត្រីយោធាធម្មតា។ អ្នកទាំង៣ ត្រូវបានបញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីកាត់ទោសតាមច្បាប់ ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់។

មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកដកស្រង់ប្រសាសន៍ដែលបញ្ជាក់នៅថ្ងៃ នេះថាមន្ដ្រីយោធា២នាក់ ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប និងម្នាក់ទៀតត្រូវបានចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថាការរកឃើញនិងបានចា​ប់ខ្លួនមន្ត្រីយោធាទាំង៣នាក់នេះ គឺនៅបន្ទាប់ពីសមត្ថកិច្ចបានរកឃើញអាវុធ ចំនួន៣៣ដើមដែលជាកាំភ្លើងអាកានិងកាំភ្លើងអឹម៧៩ លាក់ទុកក្នុងចំការមៀនមួយកន្លែងនៅក្នុងស្រុកភ្នំព្រឹក កាលពីថ្ងៃទី១២វិច្ឆិកា។ មិនមានសេចក្តីរាយការណ៍បញ្ជាក់អំពីមូលហេតុដែលនាំឲ្យមានការលាក់អាវុធទាំង៣៣ ដើមនោះឡើយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner