គណៈសង្ឃនាយកប្រោសប្រទានគោរមងារ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ” ដល់លោកយាយ ទូច សុន (Video Inside)

គណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានគោរមងារ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ” ដល់ពុទ្ធសាសនិកជនមួយរូបទៀត ដែលជាអ្នកមានគុណបំណាច់ខ្ពង់ខ្ពស់លើ វិស័យ ព្រះពុទ្ធសាសនា។

គោរមងារ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ” គឺជាគោរមងារដ៏ខ្ពង់ខ្ពស់មួយដែលនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពុទ្ធសាសនិកជនដែលទទួលបានគោរមងារ្យនេះ មានចំនួនតែប្រមាណជាង១៣០ នាក់ប៉ុណ្ណោះ។

មហាឧបាសិកា ទូច សុន ដែលមានគុណបំណាច់ខ្ពស់លើព្រះពុទ្ធសាសនា និងមានស្នាដៃ ជួយ ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងកសាងសមិទ្ធផលជាច្រើននៅតាមទីវត្តអារាម ត្រូវបានគណៈសង្ឃនាយកគណៈមហា និកាយនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានគោរមងារ “មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ” នេះនៅ ក្នុងព្រះរាជពិធីមួយកាលពីថ្ងៃទី២១វិច្ឆិកា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner