កម្ពុជានឹងទទួលសីតុណ្ហភាពត្រជាក់ចាប់ពីដើមខែធ្នូ (Video Inside)

កម្ពុជានឹងចាប់ផ្ដើមទទួលសីតុណ្ហភាពចុះត្រជាក់ជាលើកដំបូង នៅដើមខែធ្នូជិតមកដល់ខាងមុខនេះ ដោយ សីតុណ្ហភាពត្រជាក់អប្បបរមានឹងមានរវាងពី១៥ទៅ២១អង្សាសេ។

យោងតាមក្រសួងធនធានទឹកនិងឧតុនិយម ការចាប់ផ្តើមចុះត្រជាក់ចាប់តាំងពីសប្តាហ៍ទី១ខែធ្នូ គឺដោយសារតែ បាតុភូតត្រជាក់ឡានីណា La Nina។ ការព្យា ករណ៍បានឲ្យដឹងថា ចាប់ពីដើមខែធ្នូ ឆ្នាំ ២០២១ បន្តរហូតដល់ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងមហាសមុទ្រប៉ាស៊ី ហ្វិក បាតុភូតឡានីណា មានប្រមាណ ៩០% ប៉ុន្តែនឹងថយបន្តិចម្តងៗ មកនៅត្រឹម ៦០% នៅខែកុម្ភៈ ។

យោងតាមការព្យាករណ៍ បាតុភូតនេះនឹងធ្វើឲ្យកម្ពុជា ស្ថិតក្នុងរដូវរំហើយរវាងពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ ខែ កុម្ភៈ ឆ្នាំ ២០២២។ ស្ថានភាពចុះត្រជាក់ នឹងមាន២លើក៖  លើកទី១  ធាតុអាកាសត្រជាក់ នឹងរវាងពីសប្តាហ៍ទី១ ខែធ្នូដល់សប្ដាហ៍ទី៣ ខែធ្នូ ឆ្នាំ ២០២១ ។ នៅក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះធាតុអាកាស  អាចនឹងចុះត្រជាក់ ក្នុងកម្រិត ពីមធ្យមទៅបង្គួរ  ក្នុងនោះ មានបណ្តាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់ រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧អង្សាសេ ទៅ ១៩អង្សាសេ ។

ចំណែក តាមបណ្តារាជធានីនិងខេត្តដទៃទៀត សីតុណ្ហភាពត្រជាក់អប្បបរមា នឹងមានក្នុងក្នុងរង្វង់ពី ១៩ អង្សាសេ ដល់ ២១ អង្សាសេ ។ ចំណែកការចុះត្រជាក់នៅលើកទី២នោះវិញ ធាតុអាកាសត្រជាក់ នឹងមានក្នុងរវាងពីសប្ដាហ៍ទី៤ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ ២០២២ ។ ក្នុងអំឡុងពេលនោះ មានថ្ងៃខ្លះ ធាតុអាកាស អាចនឹងចុះត្រជាក់ ក្នុងកម្រិតពី មធ្យមទៅបង្គួរដាប់ៗ គ្នា ច្រើនថ្ងៃ ក្នុងនោះមានបណ្ដាខេត្តនៅភាគ ខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមក នៅក្នុងរង្វង់ពី ១៥អង្សាសេ ដល់ ១៧អង្សាសេ។ តាមការព្យាករណ៍ បណ្តារាជធានី ខេត្តដទៃទៀត  សីតុណ្ហភាពត្រជាក់អប្បបរមា ក៏នឹងមានក្នុងរង្វង់ពី ១៨អង្សា សេ ទៅ២០អង្សាសេ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner