សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញរយៈពេល ០៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក កន្លងទៅនេះធានាបានសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អ

ភ្នំពេញ៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញរយៈពេល០៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលទើបតែបញ្ចប់ទៅថ្មីនេះ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់នៅគ្រប់គោលដៅកម្សាន្តសប្បាយរីករាយ ពីសំណាក់កងកម្លាំងនគរបាលរាជធានីភ្នំពេញនិងកម្លាំងពាក់ព័ន្ធ ធានាបានសុខសុវត្ថិភាពល្អ បង្កបរិយាកាសឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្តសប្បាយរីករាយមិនមានបទល្មើសធ្ងន់ធ្ងរណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយនៅខណៈដែលកម្លាំងសមត្ថកិច្ចបានអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទយ៉ាងម៉ឺងម៉ាត់នោះ។

បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថារយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី១៨,១៩និងទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន០៣លើកក្នុងនោះបទល្មើស ឃាតកម្ម០១លើក បទល្មើសឆក់០១លើកនិងបទល្មើសលួច០១លើក ប៉ុន្តែបទល្មើសទាំង០៣ករណីនេះជនល្មើសត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបបានទាំង០៣ករណីចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់រួចហើយ។ដោយឡែកបទល្មើសគ្រោះថ្នាក់ចរាចរណ៍ឯណោះវិញគេឃើញបានថយចុះច្រើនគួរឱ្យកត់សម្គាល់គឺគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០២លើកបណ្តាលឱ្យមនុស្សស្លាប់០១នាក់ និងរបួសធ្ងន់ស្រាល០៣នាក់។បើប្រៀបធៀបរយៈពេល០៣ថ្ងៃដូចគ្នានៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ កាលពីឆ្នាំទៅមុន គឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥លើកនាំឱ្យបទល្មើសគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន១៣លើក។រយៈពេល០៣ថ្ងៃនោះផងដែរ ក៏ពុំមានកើតឡើងគ្រោះអគ្គីភ័យនោះទេ។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល០៣ថ្ងៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែទើបតែបញ្ចប់ទៅថ្មីនេះគឺរាជធានីភ្នំពេញយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគឺមានប្រជាពលរដ្ឋមកដើរលេងកម្សាន្តទៅគោលដៅទេសចរណ៍នានាជាមួយនិងការផ្សព្វផ្សាយរបស់អាជ្ញាធរសមត្ថកិច្ចឱ្យប្រជាពលរដ្ឋអនុវត្តតាមវិធានក្រសួងសុខាភិបាលឱ្យបានគត់មត់នាំគ្នាចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ។

បើតាមការប៉ាន់ប្រមាណមានប្រជាពលរដ្ឋពី១១ម៉ឺនទៅ២០ម៉ឺននាក់មកដើរកម្សាន្ត ដោយសារតែនៅរាជធានីភ្នំពេញពុំមានរៀបចំពិធីទ្រង់ទ្រាយធំនោះទេ នៅក្នុងតំណាក់កាលរងរផលប៉ះពាល់ដោយជំងឺឆ្លងកូវីដ១៩នោះ។ជាមួយគ្នានោះគេឃើញការការពារសន្តិសុខថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋដើរលេងកម្សាន្តគឺកម្លាំងនគរបាលរាជធានីភ្នំពេញគ្រប់ផ្នែកនិងគ្រប់ជំនាញដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានបង្កើនពង្រឹងយកចិត្តទុកដាក់ការពារសន្តិសុខ និងចេញរក្សាសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់នៅគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ។

ពិសេស ឈរជើង នៅតាមច្រកចេញ ចូល រាជធានី ភ្នំពេញ ដើម្បី សម្រួល ចរាចរណ៍ ជូនប្រជាពលរដ្ឋ ក្នុងឱកាស ដែល បងប្អូន ប្រជាពលរដ្ឋ ដើរលេងកម្សាន្តនិង ធ្វើដំណើរ ចាក ចេញពី រាជធានី ភ្នំពេញ ទៅ ស្រុកកំណើតនៅតាមបណ្ដា ខេត្តនានា និងការធ្វើដំណើរចូលមករាជធានីភ្នំពេញវិញ។ក្នុង ចំណោមកម្លាំងទាំងនេះមានកម្លាំងចេញ សម្រួល សណ្ដាប់ធ្នាប់ ចរាចរ អន្តរាគមន៍ អគ្គីភ័យ ល្បាត និង បង្ក្រាប បទល្មើស ផ្សេងៗ នៅក្នុង មូលដ្ឋាន ដើម្បី កាត់បន្ថយ នូវ អំពើចោរកម្ម លួច ឆក់ ប្លន់ គ្រឿងញៀន និង គាស់ ផ្ទះ ជាដើមដើម្បីការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខណៈ ដែរ បងប្អូន ប្រជាពលរដ្ឋ ចាក ចេញទៅដើរលេងកម្សាន្តទៅតាមបណ្តាខេត្តនិង ស្រុកកំណើតអស់នោះ ។ជាងនេះថែមទៀតកម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ទាំង ១៤ ចុះការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅក្នុង មូលដ្ឋាន របស់ខ្លួន ផងដែរ សំដៅ ធ្វើយ៉ាងណាពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានគត់មត់ដើម្បី ឱ្យ ប្រជាពលរដ្ឋ មាន ភាពកក់ក្តៅ និង មាន ជំនឿ ទុកចិត្ត មកលើ សមត្ថកិច្ច៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner