លួចប្រេងម៉ាសុីនលក់ ត្រូវម្ចាស់ប្ដឹងសមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល គីឡូម៉ែត្រលេខ៦ នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ធ្វេីការឃាត់ខ្លួន ពាក់ព័ន្ធ ករណីលួច(ប្រេងម៉ាសុីន) នៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រង់ចំណុចឃ្លាំងលេខ៥២ ផ្លូវលេខ៥៩៨ ក្រុមទី១៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះមាស វិបុល ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអគ្គនាយកក្រុមហ៊ុនអ៊ិម វិបុល ខូអ៊ិលសុីឌី ស្នា់កផ្ទះលេខ ផ្លូវបេតុង ក្រុមទី១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យចំនួន០៣នាក់ដែលឃាត់ខ្លួនរួមមាន ៖ ទី១ ឈ្មោះសំ ចាន់ណា ភេទប្រុស ជនជាតិខ្មែរ អាយុ៤២ឆ្នាំ របរបេីកបរ ស្នាក់នៅផ្ទះលេខ ភូមិគ្រាំងក្រូច ឃុំគ្រាំងក្រូច ស្រុកឈូក ខេត្តកំពត (គ្មានសារធាតុញៀន) ។ ទី២ ឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣០ឆ្នាំ មិចរបរលក់ប្រេងម៉ាស៊ីន ស្នាក់នៅផ្ទះជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន ។ និងទី៣ ឈ្មោះលឹម ឧត្តម ភេទប្រុស អាយុ៣២ឆ្នាំលក់ប្រេងម៉ាសុីន ស្នាក់នៅផ្ទះលេខ៤២ ផ្លូវលំ សង្កាត់កាកាប ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)
ចំណែកវត្ថុតាងដកហូតបាន៖

  • រថយន្តចំនួន០១គ្រឿង ម៉ាកកូរ៉េ ប្រភេទទ្រុងដឹកទំនិញ ស្លាកលេខPP 2P-0347(របស់ជនសង្ស័យ) , ម៉ូតូចំនួន០១គ្រឿង ម៉ាកគប់ស្លាកលេខPP 1AQ-8987(របស់ជនសង្សយ័) , ប្រេងម៉ាសុីនចំនួន១០ពុយ (០១ពុយ=២០០លីត្រ)(របស់ជនរងគ្រោះ) លោកអធិការខណ្ឌឬស្សីកែវ បានឲ្យដឹងទៀតថា នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្សយ័ឈ្មោះលឹម ឧត្តម ឈ្មោះម៉ៅ មករា និងជនសង្សយ័ឈ្មោះសំ ចាន់ណា ជាម្ចាស់រថយន្តមកលួចប្រេងម៉ាសុីននៅចំណុចឃ្លាំខាងលេី លុះដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ពេលកំពុងធ្វេីសកម្មភាពជនរងគ្រោះឃេីញបានប្តឹងរាយការណ៍មកសមត្ថយេីងចុះអន្តរាគមន៍ឃាត់ខ្លូនបានជនសង្សយ័ចំនួន០៣នាក់ រួមទាំងវត្ថុតាងខាងលេីភ្លាមៗនៅកន្លែងកេីតហេតុបច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តទៅតាមនីតិវិធីច្បាប់។ ចំពោះប្រេងចំនួន១០ពុយបានប្រគល់អោយជនរងគ្រោះវិញ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner