ឆេះផ្ទះអស់ ២ខ្នងទាំងស្រុង នៅខណ្ឌដង្កោ ព្រោះតែប្ដីប្រពន្ធពីរនាក់ឈ្លោះគ្នា ទៅដុតចង្ក្រានចោល រាលដាលដល់ផ្ទះអ្នកជិតខាង

ភ្នំពេញ ៖ ប្ដីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នាហេីយបែកគំនិតទៅដុតចង្ក្រានចោលធ្វេីឲ្យរាលដាលផ្ទះខ្លួន ឯង និងផ្ទះអ្នកជិតខាងអស់ចំនួន២ខ្នង បង្កការភ្ញាក់ផ្អេីលដល់អ្នកភូមិ និងអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ២៣និង១០នាទី យប់ ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មាន លេខ ផ្លូវBT ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះទី១ឈ្មោះ: ស៊ុត ពិសិដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ យោធា រស់នៅទីតាំងខាងលើ (ឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ) ។

-មូលហេតុ: ប្ដីប្រពន្ធ ឈ្មោះគ្នាដុតចង្ក្រានចោល ហើយក៏រាលឆេះផ្ទះតែម្ដង ។
-ប្រភេទសំណង : ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ (៥ម៉ែត្រ x ១៥ម៉ែត្រ ) ។
-ខូចខាតសំភារៈ: ទាំងស្រុង ។
និងម្ចាស់ផ្ទះទី២ ឈ្មោះ ហ៊ុន ឡាង អាយុ ៤៨ ឆ្នាំ មុខរបរ អាវុធហត្ថខណ្ឌដូនពេញ រស់នៅទីតាំងកើតហេតុ ។
-ប្រភេទសំណង : ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ (៧ម៉ែត្រ x ១៦ម៉ែត្រ )
-មូលហេតុ: រាលឆេះមកពីផ្ទះទី១
-ខូចខាតសំភារៈ: ទាំងស្រុង

ក្នុងករណីអគ្គីភ័យខាងលេីនេះ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយរថយន្តពន្លត់ អគ្គិភ័យ មកដល់ចំនួន ៦គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ស្មេីរនឹង ២៧ម៉ែត្រគូប ហេីយពន្លត់ចប់នៅម៉ោង ២៣និង៣៤នាទីថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner