ស្នងការថ្មីខេត្តតាកែវ ចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃនេះ

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តតាកែវនេះ គឺបានធ្វើឡើងនៅ​ព្រឹកថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រោមវត្តមាន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិ​បណ្ដិត នេត សាវឿន និង អភិបាលខេត្តតាកែវ លោក អ៊ូច ភា។

ស្នងការថ្មីខេត្តតាកែវ គឺលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ដែលស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជា ជាស្នងការនគរបាលខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សុខ សំណាង ដែលត្រូវទទួលបានតួនាទីថ្មី ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner