វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល ប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២២

ដីឥដ្ឋ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សុខ ច័ន្ទរិទ្ធី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីឆ្លងផែនការសកម្មភាព ឆ្នាំ២០២២ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នាសាលសិន្និសីទ អគារA ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីចំណុះវិទ្យាស្ថានជាច្រើនរូប។

ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងអំពីរបៀបវារៈជូនដល់សមាជិក សមាជិកា ដើម្បីធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់គ្រប់ជ្រុងជ្រោយ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ដោយសង្ខេបពីលោកឧត្តមសេនីយ៍ឯក ឆឹង បុត្រ នាយកវិទ្យាស្ថានរួចមក ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យលោកនាយកវិទ្យាស្ថាន អានសេចក្តីព្រាងផែនការសកម្មភាព ឆ្នាំ២០២២ របស់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាលនិងអនុញ្ញាតឱ្យសមាជិក សមាជិកាទាំងអស់ ចូលរួមត្រួតពិនិត្យនិងមានមតិយោបល់បន្ថែម។

បន្ទាប់ពីបានត្រួតពិនិត្យនិងកែសម្រួលលើខ្លឹមសារសេចក្តីព្រាងផែនការសកម្មភាពឆ្នាំ២០២២ រួចមក អង្គប្រជុំបានសម្រេចឯកភាពទាំងស្រុង។
ជាចុងក្រោយ ឯកឧត្តម បានថ្លែងការកោតសរសើរនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំផែនការសកម្មភាព ឆ្នាំ២០២២ ឱ្យសម្រេចបានតាមការគ្រោងទុក។ ជាមួយគ្នានោះ ឯកឧត្តម បានធ្វើការណែនាំការងារមួយចំនួនដូចខាងក្រោម៖

១- វិទ្យាស្ថានត្រូវយកដាក់ត្រួតពិនិត្យមើលផែនការសកម្មភាពប្រចាំខែ
២- នាយករងទទួលបន្ទុក តាមការិយាល័យនីមួយៗត្រូវយកចិត្តទុកដាក់លើកម្មវីធីការងារ
៣- វិទ្យាស្ថានត្រូវគោរពអនុវត្តន៍តាមបទបញ្ជានិងឋានុក្រម
៤- វិទ្យាស្ថានត្រូវត្រួតពិនិត្យលើទិសដៅការងារដែលបានកំណត់ទុក
៥- នាយករងទទួលបន្ទុកត្រូវរៀបចំការប្រជុំបូកសរុបការងារតាមការិយាល័យនិមួយៗ
៦- វិទ្យាស្ថានចូលរួមគោរពតាមរបបរាយការណ៍ សុំយោបល់តាមឋានុក្រម
៧- វិទ្យាស្ថានត្រូវយកចិត្តទុកដាក់លើវិន័យបន្ថែមទៀត
៨- វិទ្យាស្ថានត្រូវយកចិត្តទុកដាក់លើកទឹកចិត្តមន្ត្រីសកម្មនិងមានស្នាដៃ
៩- ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ៕ដោយ-រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner