ព្រឹកស្អែក​រដ្ឋសភា​បន្ត​សម័យប្រជុំ ដោយមាន​របៀបវារៈ​សំខាន់​ចំនួន​ប្រាំមួយ​

​ភ្នំពេញៈ​រដ្ឋសភាជាតិ​នៃ​កម្ពុជា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ស្អែក នេះ​ដោយមាន​របៀបវារៈ​សំខាន់​ចំនួន​ប្រាំមួយ​។​ក្នុងនោះ មាន​របៀបវារៈ​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ដែល​ទទួលរ​មណ​ភាព​។​

ទិដ្ឋភាពប្រជុំពេញអង្គនសរដ្ឋភានាពេលកន្លងទៅ(រូបថតឯកសារ)

​សម័យប្រជុំ​រដ្ឋសភា​នៅ​ព្រឹកស្អែក​នេះ​មាន​របៀបវារៈ​មួយចំនួន​។​ក្នុងនេះ ១-​ប្រកាស​ទទួលស្គាល់ ឯកឧត្តម អ៊ុន ប៊ុន​ហាន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ធំ ជំនួស ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ដែល​ទទួលរ​មណ​ភាព​។​២- បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស​ឯកឧត្តម​កិត្តិ​នីតិកោសល បណ្ឌិត ងួន ញ៉ិល ដែល​ទទួលរ​មណ​ភាព​។​៣-​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម ឈាង វុន ជា​សមាជិក​គណៈ​កម្ម​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង ឯកឧត្តម ជៀប ស៊ី​វន ជា​សមាជិក​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​។ ៤-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អាស៊ាន​ស្តីពី​ការពង្រឹង​យន្តការ​ដោះស្រាយ​វិវាទ​។​៥-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២២​។​

​ចំណែក​របៀបវារៈ​ទី​៦-​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់រ​ដ្ខ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០៕​ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner