Robert Lewandowski បន្តរកគ្រាប់បាល់ជួយ Bayern Munich រក្សាកំណត់ត្រា មិនចាញ់ ក្នុងពូល E នៅ Champions League

ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បន្តរកគ្រាប់ជួយ Bayern Munich យកឈ្នះម្ចាស់ផ្ទះ Dynamo Kyiv ក្នុងលទ្ធផល ២ទល់១ ទទួលបាន៣ពិន្ទុបន្ថែមកាលពីយប់មិញ ក្នុងពូល E នៅក្របខ័ណ្ឌ Champions League ។ ចាប់ការប្រកួតត្រឹមតែនាទី១៤ Lewandowski បានស៊ុតគ្រាប់ដំបូងអោយ Bayern មុនពេល Kingsley Coman រកបានគ្រាប់ទី២ លទ្ធផល២ទល់នឹង០ បានរក្សាដល់វគ្គទី២ នៅនាទី៧០ ទើប Denys Harmash ស៊ុតបញ្ចូលទី១គ្រាប់អោយ Dynamo Kyiv លុះដល់ចប់ការប្រកួតពេញម៉ោង៩០នាទី ក្រុម Bayern Munich ទទួលបានជ័យជំនះលើក្រុម Dynamo Kyiv ២ទល់នឹង១ ។


គួរអោយដឹងផងដែលថា សម្រាប់ការប្រកួតយប់មិញនេះ Bayern បានអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា Joshua Kimmich, Serge Gnabry, Jamal Musiala, Eric-Maxim Choupo-Moting និង Michael Cuisance បន្ទាប់ពីកីឡាករទាំង៥នាក់ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលបានធ្វើតេស្តវិជ្ជមាន Covid-19 ។
សូមបញ្ជាក់ថា ជ័យជំនះនេះបានជួយអោយ Bayern Munich ស្ថិនៅកំពូលតារាង ក្នុងពូល E នាំមុខក្រុម Barcelona ដល់ទៅ៨ពិន្ទុ នៅក្របខ័ណ្ឌ Champions League ដោយមិនទាន់ចាញ់នោះទេ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner