ក្រសួងមហាផ្ទៃ ចេញលិខិតទទួលស្គាល់ «គណបក្សអនាគតជាតិ» (Video Inside)

ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់គណបក្សនយោបាយមួយទៀតនៅថ្ងៃទី២៤វិច្ឆិកានេះ ដែលគណ បក្សនយោបាយនោះឈ្មោះ «គណបក្សអនាគតជាតិ»។

យោងតាមលិខិតក្រសួងមហាផ្ទៃថ្ងៃពុធនេះ, គណបក្ស អនាគតជាតិ គឺជាគណបក្សបង្កើតដោយលោក ឃឹម ឡាគី។ លោកឃឹមឡាគី នៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់នីតិសម្បទាននយោបាយឡើងវិញកាលពីថ្ងៃទី១៤សីហាឆ្នាំ២០២១។  គណ បក្សអនាគតជាតិ ដែលមានអក្សរកាត់ គអជ មានអាស័យដ្ឋាននៃទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែករុន, ឃុំ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លិខិតក្រសួងមហាផ្ទៃចុះហត្ថលេខាដោយសម្តេចក្រឡាហោមសខេង បានសរសេរប្រាប់លោកឃឹម ឡាគីថា ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឳ្យបង្កើត គណបក្សអនាគតជាតិ នោះ ហើយ។ លិខិតបានបន្តថាដើម្បីទទួលបានសុពលភាពនិងអាចធ្វើសកម្មភាពបានដោយស្របច្បាប់, គឺនៅក្នុង រយ ៈពេល១៨០ថ្ងៃបន្ទាប់ពីបង្កើតរួច, គណបក្សអនាគតជាតិ ត្រូវរៀបចំបែបបទនិងបំពេញលក្ខខណ្ឌស្នើសុំចុះ បញ្ជីនៅក្រសួងមហាផ្ទៃស្របតាមបញ្ញត្តិមាត្រា៩, មាត្រា១៤ថ្មី, មាត្រា១៩ថ្មី និងមាត្រា២០នៃច្បាប់ស្តីពីគណបក្ស នយោបាយ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner