សម្តេចតេជោ ហ៊ុន សែន ជម្រុញបង្កើនទំហំពាណិជ្ជកម្មជាមួយវៀតណាម (Video Inside)

សម្ដេចតេជោហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេស វៀតណាម ប្រចាំកម្ពុជា និងសម្តេចបានស្នើ លោកឯកអគ្គរដ្ឋទូត ង្វៀន ហ៊ុយតាំង បង្កើនទំហំពាណិជ្ជកម្មវវាងប្រទេសទាំង ២។ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាម គិតត្រឹមឆ្នាំ២០២០ បានកើនឡើងដល់៥ពាន់៣៣០លាន ដុល្លារបើទោះបីប្រទេសទាំង២បានប្រឈមនឹងជម្ងឺឆ្លងកូវីដ១៩។

សម្ដេចតេជោហ៊ុនសែនក្នុងឳកាសទទួលជួប ថ្ងៃទី២៤វិច្ឆិកានាវិមានសន្តិភាព បានថ្លែងលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍លើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិ កម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន, ការផ្គត់ផ្គង់វត្ថុធាតុដើម, ការអភិវឌ្ឍពូជនិងការផ្គត់ផ្គង់ពូជ,  ការប្រើប្រាស់ ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។

សម្ដេចតេជោ ហ៊ុន សែន នៅបានស្នើឲ្យ ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរ ត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ និងបានជូនពរឲ្យលោក ង្វៀន ហ៊ុយតាំង ឲ្យទទួលបាននូវភាពជោគ ជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner