រយៈពេល២៤ម៉ោងចាក់វ៉ាក់សាំងលើពលរដ្ឋបានជាង៧ពាន់៨៦៩នាក់ (Video Inside)

តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងក្នុងរយៈពេល២៤ម៉ោងនេះ មានចំនួន ៧ពាន់៨៦៩ នាក់ ។ យោងតាម ក្រសួងសុខាភិបាលតួលេខនៃចំនួនសរុបចាក់លើប្រជាពលរដ្ឋទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា បាន កើនដល់១៤លាន១សែន៧ពាន់៩០៣នាក់។

អ្នកបានចាក់វ៉ាក់សាំងដូសទី២រួច មានចំនួន១៣លាន២សែន ៥ម៉ឹន ៥ពាន់៥៨២នាក់, ការចាក់លើពលរដ្ឋវ័យ១៨ឆ្នាំឡើង បានកើនដល់១០លាន៧ម៉ឺន៥ពាន់៤៩៣នាក់, ការចាក់លើ យុវជនវ័យជំទង់អាយុរវាងពី១២ដល់១៧ឆ្នាំ មានចំនួន១លាន៨សែន១ពាន់៩៥៨នាក់, ចំណែកការចាក់លើកុមារ អាយុពី៦ដល់១១ឆ្នាំ មានចំនួន១លាន៩សែន៧ម៉ឺន៥ពាន់៩៦៣នាក់ និងការចាក់លើកុមារអាយុ៥ឆ្នាំ បានចំនួន២ សែន៥ម៉ឺន៤ពាន់៤៨៩នាក់ ។ ដោយឡែកការចាក់ដូសទី៣ លើពលរដ្ឋគិតមកដល់ថ្ងៃទី២៤ វិច្ឆិកា បានចំនួន ២លាន១សែន៧ម៉ឺន២ពាន់២៥៨នាក់ ។

បើគិតសរុបលើតួលេខប្រជាពលរដ្ឋចំនួន១៦លាននាក់ ទូទាំងប្រទេស វិញ គិតត្រឹមថ្ងៃនេះ, ទំហំភាគរយនៃការ ចាក់វ៉ាក់សាំងបានកើនប្រមាណ ៨៨,១៧% ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner