ការប្រឡងឌីប្លូមឆ្នាំ២០២១ជាប់ជាង៩៥ភាគរយ (Video Inside)

ការប្រឡងសញ្ញាប័ត្រឌីប្លូមឆ្នាំ២០២១នេះ មានអ្នកជាប់ច្រើនច្រើនដល់៩៥,៩៧% ក្នុងចំណោមអ្នកមកប្រឡង សរុប១៤ម៉ឺន៥ពាន់៦៦៨ នាក់។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ សិស្សដែលប្រឡងជាប់ មានចំនួន ១៤ម៉ឺន១ពាន់៥៦នាក់។

កម្ពុជាបានផ្តល់ការជាប់ជាស្វ័យប្រវត្តិដល់សិស្សត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិកាលពីឆ្នាំ២០២០ ប៉ុន្តែឆ្នាំនេះ បានរៀបចំការប្រឡងវិញបើទោះបីជាសិស្សខ្លះមានការស្នើ សុំរកការជាប់ ជាស្វ័យប្រវត្តិម្តងទៀតដោយសារតែការរៀនមិនបានដិតដល់នោះក៏ដោយ។

ក្រសួងអប់រំបានថ្លែងថា ការប្រឡងឌីប្លូមថ្ងៃទី១៥ វិច្ឆិកា ២០២១កន្លងមកនេះ បាន ប្រព្រឹត្តទៅដោយរលូនតាម គោលការណ៍ច្បាប់, យុត្តិធម៌, តម្លាភាព និងប្រកបដោយសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner