ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីជួយកម្ពុជាបង្កើតសារមន្ទីរអូឡាំពិក (Video Inside)

កម្ពុជា ត្រៀមនឹងមានសារមន្ទីរអូឡាំពិកសម្រាប់ផ្ទុកនូវឯកសារប្រវត្តិនៃចលនាអូឡាំពិកជាតិកម្ពុជានិងពិភព លោក។ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សារមន្ទីរអូឡាំពិកនោះ គឺជាជំនួយរបស់ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដែល​នឹងរៀបចំឡើងនៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ។

លោកវ៉ាត់ ចំរើន បានថ្លែងថា ការសម្រេចផ្តល់ជំនួយ ជាសារមន្ទីរអូឡាំពិក ដំបូង នៅកម្ពុជានេះ គឹជាលទ្ធផល ដ៏ធំមួយក្នុងចំណោមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីនៅទីក្រុងឌូបៃប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី២១វិច្ឆិកា កន្លងមកនេះ ដែលពីភាគីកម្ពុជាពេលនោះ អញ្ជើញចូលរួមប្រជុំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក  ថោង ខុន។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកអាស៊ីក្នុងក្រុងឌូបៃដដែលនោះផងដែរ, ព្រះរាជាណាចក្រកម្ពុជាក៏បាន ទទួលសិទ្ធិជាប្រទេសរៀបចំជាផ្លូវការនូវព្រឹត្តិការណ៍ឡាំពិកយុវជនអាស៊ីលើកទី៥ឆ្នាំ២០២៩នាពេលខាងមុខនោះ ផងដែរ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner