រយៈពេល៩ខែប្រមូលចំណូលចរន្តបានជិត៤ពាន់លានដុល្លារ (Video Inside)
ក្រសួងសេដ្ឋកិច្ច ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ បានប្រមូលចំណូលចរន្តបានជិត ៤ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការប្រមូលចំណូលចរន្តគិតត្រឹមខែកញ្ញា មានចំនួន១ម៉ឺន៥ពាន់៨៩៥បីលានរៀល ដែលស្មើនឹងប្រមាណ៣ពាន់៨០០លានដុល្លារ។សេចក្តីប្រកាសព័ត៌មាន ដដែលបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំនេះ, ការប្រមូលចំណូលចរន្ត សម្រេចបាន៧៥% ច្រើនជាងការប្រ មូលចំណូល នៅក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ដែលសម្រេចបានត្រឹម៦៣%៕