អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២៥៩លាន៧០ម៉ឺននាក់ ក្នុងនោះស្លាប់ ៥លាន ១៩ម៉ឺននាក់ និងជាសះស្បើយ ២៣៤លាន ៨៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៥៩លាន៧០ម៉ឺន១ពាន់៦៤៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៥លាន១៩ម៉ឺន១ពាន់៨០៥នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន២៣៤លាន៨៣ម៉ឺន៣ពាន់៨៤១នាក់នៅទូទាំងសកលលោក។ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៤៨លាន៩៦ម៉ឺន៩ពាន់៧៩២នាក់ ស្លាប់ចំនួន៧៩ម៉ឺន៨ពាន់២៤២នាក់ និងជាសះស្បើយចំនួន៣៨លាន៧៨ម៉ឺន៩ពាន់៤៩នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣៤លាន៥៤ម៉ឺន១ពាន់៣៤៩នាក់ ស្លាប់៤៦ម៉ឺន៦ពាន់៥៨៤នាក់ និងជាសះស្បើយ៣៣លាន៩៥ម៉ឺន៧ពាន់៦៩៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២២លាន៤ម៉ឺន៤ពាន់៤១៧នាក់ ស្លាប់ចំនួន៦១ម៉ឺន៣ពាន់៤១៦នាក់ និងជាសះស្បើយ២១លាន២៦ម៉ឺន៤ពាន់៧១៣នាក់ ៕ ប្រភព៖ worldometers

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner