ការឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាកើនឡើងលើស១២ម៉ឺនករណី

តួលេខឆ្លងកូវីដ១៩ក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះមានចំនួន៣២ករណីដែល នាំការឆ្លងសារុបបានកើនឡើងលើស១២ម៉ឺនករណីហើយនាពេលនេះ។ យោងតាមក្រសួងសុខាភិបាល ក្នុងចំណោមការឆ្លងថ្មីចំនួន៣២ករណីនោះ ការឆ្លង ក្នុងសហគមន៍ មានចំនួន២៥ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៧ករណីផងដែរ។

កម្ពុជាគិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ការ ឆ្លងសារុបទូទាំង ប្រទេសមានចំនួន១២ម៉ឺន៩ករណី, ចំណែកការ ព្យាបាលជាសះស្បើយមានចំនួន១១ ម៉ឺន ៦ពាន់៣៨៧នាក់។តួលេខអ្នកឆ្លងកំពុងស្ថិតក្នុងមន្ទីរពេទ្យ គិតត្រឹមថ្ងៃ នេះ នៅសល់ចំនួន៣ពាន់៦២២នាក់ទៀត។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ក្នុងនោះ អ្នកមិនបានចាក់វ៉ាក់សាំងមានចំនួន៣នាក់ ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ពាន់៩១៨នាក់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner