ការចុះឈ្មោះបោះឆ្នោតថ្មីនៅសល់៥ថ្ងៃទៀតទេ
ការចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីនៅសល់តែរយៈ៥ថ្ងៃទៀតតែប៉ុណ្ណោះទេ។ ពលរដ្ឋចំនួន៥ពាន់៣១៣នាក់ ត្រូវ បានគេរាយការណ៍ថា បានមកចុះឈ្មោះបោះឆ្នោតថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលនាំឲ្យ ចំនួនអ្នក មកចុះឈ្មោះក្នុងរយៈពេល៤៥ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ បានកើនដល់ជាង៤១ម៉ឺន នាក់ហើយ។ ការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ មានរយៈពេល៥០ថ្ងៃ ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី ១២ខែតុលាមក។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ខែ វិច្ជិកាខាងមុខនេះហើយ ។យោង តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, រយៈពេល៤៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋដែលបានមក ពិនិត្យ បញ្ជីឈ្មោះនិងការចុះឈ្មោះថ្មីមានចំនួន ៤១ម៉ឺន១ពាន់៧៣២នាក់ , អ្នកដែល នឹងត្រូវលុបឈ្មោះចេញពីបញ្ជី បោះឆ្នោតសរុប មានចំនួន ១៩ម៉ឺន៨ពាន់៥២៩នាក់ ,អ្នកដែលបានកែតម្រូវទិន្ន ន័យសរុប មានចំនួន ១៦ម៉ឺន៩ពាន់៩៣នាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុបចំនួន ១២ម៉ឺន៧ពាន់៧០២នាក់៕