សិក្ខាសាលាស្ដីពី “ការជជែកស្វែងយល់ពីអំពីអាស៊ាន ”

អត្ថបទដោយ៖
ធី ដា

រាជធានីភ្នំពេញ៖ សិក្ខាសាលា ស្ដីពី “ការជជែកស្វែងយល់ពីអំពីអាស៊ាន ” ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងតាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងវាគ្និនមកពីនាយកដ្ឋានព័ត៌មាន និងកិច្ចការអាស៊ានតំណាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច តំណាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកគ្រូ អ្នកគ្រូ និង និស្សិតមកពីសាកលវិទ្យាល័យមួយចំនួន ។

សិក្ខាសាលានេះមានគោលបំណងផ្ដល់ចំណេះដឹងបន្ថែមសំខាន់ៗអំពីសមាគមប្រជាជាតិអាស៊ានជូនដល់និស្សិត និង លោកគ្រូ អ្នកគ្រូ គ្រប់ គ្រឹះស្ថានឧត្តមសិក្សាជាសមាជិកក្រុមប្រឹក្សា សាកលវិទ្យាធិការនៃកម្ពុជាដូចខាងក្រោម ៖

១. ចំណេះដឹងអំពីប្រវត្តិ និងរចនាសម្ព័ន្ធ សមាគម ប្រជាជាតិ អាស៊ាន។
២. ការផ្លាស់ប្ដូរនិស្សិត និងការទទួលស្គាល់ក្រេឌីតក្នុងបណ្ដាញសកលវិទ្យាល័យក្នុងតំបន់អាស៊ាន ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner